Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូត បុក

បុរសម្នាក់ បេីករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូត បុករថយន្តមួយគ្រឿង ពេញទំហឹង អូសជាង៥០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់

បុរសម្នាក់ បេីករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូត បុក

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីង នៅ យប់ថ្ងៃទី០៧ខែមិនាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសម្នាក់បេីករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូត បុករថយន្តស៊េរីទំនេីបមួយគ្រឿងពេញទំហឹង អូសជាង៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្តស៊េរីទំនេីប រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ
ដំបូងឡេីយគេឃេីញ បុរសម្នាក់បេីករថយន្តបែនដឹកដី ម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9321 ធ្វេីដំណេីក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនបានវ៉ាជែង មិនបានប្រយ័ត្នស្រាប់តែជ្រុលចង្កូត បុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1727 ចំពីមុខពេញទំហឹង អូសជាង៥០ម៉ែត្រ បណ្ដាលឲ្យម្ចាស់រថយន្តស៊េរីទំនេីប រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ រីឯម្ចាស់រថយន្ត បង្ករបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង