Banner KNP Detail Top

ឃាត់យុវជនចំនួន ០៣នាក់ ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀន យ៉ាងសកម្មប្រចាំភូមិ

ឃាត់យុវជនចំនួន ០៣នាក់ ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀន យ៉ាងសកម្មប្រចាំភូមិ

ខេត្តបាត់ដំបង៖ យុវជនចំនួន ០៣នាក់ដែលជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំភូមិ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន បាននាំខ្លួនមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ បន្ទាប់ពីក្រុមគ្រួសារនិយាយលែងស្ដាប់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យជួយធ្វេីការណែនាំអប់រំ និងកិច្ចសន្យាមិនឱ្យប្រើប្រាស់គ្រឿងញៀនទៀតនោះទេ។
មន្ត្រីនគរបាលស្រុកសំពៅលូន បានឱ្យដឹងនៅថ្ងៃពុធទី០៨ ខែមិនា ឆ្នាំ២០២៣នេះថា ការនាំខ្លួនយុវជនប្រេីប្រាស់គ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ ១.ឈ្មោះ យ៉ុង ខ្លី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិគីឡូ១៣ ឃុំសន្តុិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ ឌឿន បូរី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និង៣.ឈ្មោះ ផូន ផារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីនេះ កម្លាំងនគរបាលស្រុកសំពៅលូន នៅព្រឹកថ្ងៃពុធទី០៨ ខែមិនានេះ បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ រួចឲ្យទៅសហគមន៍វិញ តាមសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង