Banner KNP Detail Top

គួរឲ្យរន្ធត់ណាស់ កូនកំលោះបែរជាស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពី

គួរឲ្យរន្ធត់ណាស់ កូនកំលោះបែរជាស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះគោយន្តកន្ត្រៃជាមួយបងជីដូនមួយ យកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនាខាងមុខនេះ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈគោយន្តកន្ត្រៃធ្លាក់ប្រឡាយទឹក នៅចំណុចកំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន) ខាងកើតវត្តគោករមៀត ប្រហែល៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
គួរឲ្យរន្ធត់ណាស់ កូនកំលោះបែរជាស្លា.ប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះគោយន្តកន្ត្រៃជាមួយបងជីដូនមួយ យកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយសារគោយន្តដាច់ដៃចង្កូត ហើយក៏រ៉េធ្លាក់ចូលប្រឡាយទឹកក្រឡាប់តែម្តង ចំណែកបងស្រីជីដូនមួយស្លា.ប់នៅនឹងកន្លែងកើតហេតុ ។
មុនពេលកើតហេតុ ឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរគោយន្ដកន្ត្រៃយកលុយទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត និងរួមដំណើរមានគ្នា០៧នាក់ (កូនកំលោះ-កូនក្រមុំ) និងមានដាក់អុសផងដែរ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃក៏បានជាប់កាំលាវ (ចង្កូត) ហើយក៏រ៉េក្បាលគោយន្តកន្ត្រៃធ្លាក់ចូលប្រឡាយជ្រៅខាងឆ្វេង ក្រឡាប់តែម្ដង។
អ្នកបើកររួមដំណើរ ៖
១/- ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់) នៅនឹងកន្លែងកើតហេតុ, ២/- ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់, ៣/- ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ របួសបាក់ដៃ, ៤/- ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ កូនកំលោះ (ស្លា.ប់) ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក, ៥/ -ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប (កូនក្រមុំ) របួសបាក់ដៃឆ្វេង, ៦/- ឈ្មោះ ហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបាក់ជើងខាងស្ដាំ ចំណែកអ្នកបើកបរពុំមានរងរបួសទេ។ ចំណែកអ្នកស្លាប់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង