Banner KNP Detail Top

នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ បើកបររថយន្តម៉ាក ហាយឡេនឌ័រ មិនប្រកាន់ស្ដាំ បានជ្រុលទៅ

នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ បើកបររថយន្តម៉ាក ហាយឡេនឌ័រ មិនប្រកាន់ស្ដាំ បានជ្រុលទៅបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យស្លាប់ចំនួន៣នាក់ និងរងរបួសធ្ងន់ម្នាក់


ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីស្ថាប័នពាក់ព័ន្ធ តាមទូរស័ព្ទ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះថា កាលពីយប់មិញនេះ មន្ត្រីរដ្ឋបាលព្រៃឈើឋានៈ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញបានបើកបររថយន្តម៉ាក ហាយឡេនឌ័រមិនប្រកាន់ស្ដាំ បានជ្រុលទៅបុកអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ចំនួន៣នាក់និងរងរបួសធ្ងន់ម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់យ៉ាងរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២១ និង៣០នាទី យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ម្ដុំអាងបង្ហៀរទឹករលាប ស្ថិតក្នុងភូមិ.សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
សូមរង់ចាំតាមដានព័ត៌មានលម្អិតបន្តទៀតនៅពេលបន្តិចទៀតនេះ៕

អត្ថបទដែលជាប់ទាក់ទង