មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅស្រុកមោងឫស្សី
មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅស្រុកមោងឫស្សី ត្រូវបានកម្លាំងជំនាញស្រុក ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី០៩ ខែមីនា ឆ្នាំ២០២៣នេះថា ការឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនរូបនេះ បានធ្វេីឡេីងកាលពីព្រលប់ថ្ងៃទី០៨ ខែមីនាម្សិលមិញនេះ ស្ថិតនៅចំណុចក្រុម ទី០៧ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនោះលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ សុជាដារ៉ាភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០៣កូនថង់ ទម្ងន់២.៦៧ក្រាម សង្ស័យមានសារធាតុញៀន
-ដែកកេះចំនួន ០១
-បំពង់ជក់គ្រឿងញៀនចំនួន០១
-ទូរសព្ទដៃ០១គ្រឿង។
ជនសង្ស័យត្រូវ បានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនម