Banner KNP Detail Top

រថយន្តតូយ៉ូតា អាល់ហ្វាត បើកឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយ ម៉ូតូមួយគ្រឿង បណ្តាលឲ្យ

រថយន្តតូយ៉ូតា អាល់ហ្វាត បើកឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយ ម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្ស ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល បីនាក់


ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើង កាលពី ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបបេកាសេ (BKC) សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រថយន្តតូយ៉ូតា អាល់ហ្វាត បើកឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយ ម៉ូតូហុងដា ឌ្រីម យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល បីនាក់។

មុនពេលកើតហេតុ គេបាន ឃើញរថយន្ត តូយ៉ូតា អាល់ហ្វាត គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរ ក្នុងល្បឿនលឿន តាមបណ្តោយវិថីសហព័ន្ធរុស្សី ទិសដៅពីខាងលិចទៅខាងកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្ត បានបើកឆ្លងផ្លូវ បណ្តាលឲ្យជ្រុល ទៅបុកម៉ូតូហុង ដា ឌ្រីម ពណ៌ខ្មៅ ដែលមានផ្លាកលេខឧត្តរមានជ័យ 1E-9124 ដែលធ្វើដំណើរឆ្លងកាត់ មហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ។ លុះមកដល់ចំណុចកើត ហេតុ រថយន្ត បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ ក្រោយបញ្ជូនទៅ សង្គ្រោះ នៅមន្ទីពេទ្យ ខណៈមនុស្សពីរនាក់ទៀត រងរបួសធ្ងន់ និងម្នាក់របួសស្រាល ក្នុងនោះ មានកុមារវ័យខ្ទង់ ២ ខួបម្នាក់ ផងដែរ បានបោកមួយ ទំហឹង ជាមួយគំរបលូហូរឈាមស្រោចខ្លួនផងដែរ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីសួរនាំ ម្ចាស់រថយន្ត និងបញ្ជូនទៅប៉ុស្តិ៍ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែង ព្រមទាំងបានស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង