Banner KNP Detail Top

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប

ខេត្តព្រះសីហនុ៖ ភ្លាមៗ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ មករា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីក្រោមឱវាទនិងអង្គភាពជំនាញជាច្រើននាក់ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប។
ករណីនេះបានបំផ្លាញក្បាលបូម មួយកន្លែង សម្រាប់នាំទឹកទៅស្ថានីយ៍ទី៣ បណ្ដាលឱ្យផ្អាកដំណើរការ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃទី ០៧ មករា និងថ្ងៃនេះ មានការខ្វះខាត ។ ករណីនេះមិនទាន់មានរបាយការណ៍ថា មានរងរបួស ឬគ្រោះថ្នាក់ដល់មនុស្សទេ។ ថ្លែងនៅទីតាំងកើតហេតុលោកអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរ បានបញ្ជូនក្រុមការងារចំនួន ៤ក្រុមអន្តរាគមន៍ដោះស្រាយ ដើម្បីឆាប់បានទឹក បញ្ជូនទៅស្ថានីយ៍ ចម្រោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
បើតាមអាជ្ញាធរ ករណីនេះ មិនទាន់ដឹងអំពីមូលហេតុដែលបង្កឲ្យបាក់ទំនប់ទឹកនេះនៅឡើយទេ។
ក្រុមហ៊ុន អានកូ វ៉ធើរសឹបផ្លាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង