ទីបំផុត! ម្ចាស់មកុដ ជាតួឯក រដូវកាលទី៣នេះ ដែលបានទៅលើ កញ្ញា ម៉ៃ យ៉ា បេក្ខភាពតំណាងខេត្តកំពង់ធំ
ទីបំផុត! ម្ចាស់មកុដ ជាតួឯក រដូវកាលទី៣នេះ ដែលបានទៅលើ កញ្ញា ម៉ៃ យ៉ា បេក្ខភាពតំណាងខេត្តកំពង់ធំ
ភ្នំពេញ ៖ ចុងក្រោយនេះ កម្មវិធី នឹងចូលតម្រូវអោយប្រកួតនូវ ឈុតតំណាងជាតិ ឈុតលម្ហែកាយ និងឈុតរាត្រី សមោលស ក្រោមការច្នៃរបស់អ្នកឌីហ្សាញ។ ឈុតតំណាងជាតិនេះត្រូវលើកមកបង្ហាញលើវេទិកា នាថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ហើយក៏ជាវគ្គ ផ្តាច់ព្រត្រ័ សម្រាប់កម្មវិធីបវរកញ្ញាភេទទី៣វកម្ពុជា រដូវកាលទី៣។
ការប្រកួតកម្មវិធី ប្រឡងបវរកញ្ញាភេទទី៣ ឆ្នាំ២០២៣ ឬ Miss Queen Cambodia 2023 បានបន្តបោះជំហ៊ាន ចូលទៅកាន់វគ្គបន្តបន្ទាប់ ដោយមានបវរកញ្ញាភេទទី៣ ជាច្រើនដួង បានមកផ្តុំគ្នា ប្រើសមត្ថភាពរៀងៗខ្លួន ដើម្បីប្រជែងគ្នាលេចធ្លោ និងធ្វើតួឯក ។
បេក្ខភាពបវរកញ្ញាភេទទី៣ រដូវកាលទី៣របស់កម្ពុជាចំនួន១២រូបត្រូវបានឆ្លងចូលវគ្គផ្តាច់ព្រ័ត្រ ក្រោមការចម្រាញ់យ៉ាងផ្ចិតផ្ចង់។ នាឱកាសបិទបញ្ចប់នោះ ឃើញថា ស្តែងដោយបរិយាកាសអ៊ូរអរ កក្រើកកម្មវិធី ទាំងមិននឹកស្មាន ព្រោះទស្សនិកជនរាប់រយនាក់ បានមកចូលរួមអបអរលើកទឹកចិត្តកម្មវិធីនិង ក្រុមបវរកញ្ញា ដែលជាហ្វេនៗរៀងខ្លួន។
ម្ចាស់មកុដ ជាតួឯក រដូវកាលទី៣នេះដែលបានទៅលើ កញ្ញា ម៉ៃ យ៉ា បេក្ខភាពតំណាងខេត្តកំពង់ធំ ត្រូវបាន មហាជនអ្នកលេងបណ្តាញសង្គមគាំទ្រណាស់ តាំងពីដើមទីនៃ ការប្រកួត។ ម្ចាស់មកុដនេះ ធ្លាប់ចូលរួមប្រកួតបវរកញ្ញា ភេទទី៣ ម្តងហើយ កាលពីឆ្នាំ២០២២ ដោយទទួលបាន ចំណាត់ថ្នាក់លេខ៣។ ដោយចង់សម្រេចក្តីស្រម៉ៃ ម៉ៃ យ៉ា បានដាក់ទិសដៅមកល្បងម្តងទៀត ជាមួយភាពជឿជាក់ជាថ្មី ក្រោមការរៀបចំខ្លួនយ៉ាងល្អជាងមុន។ ម្ចាស់មកុដថ្មោងថ្មីរូបនេះត្រូវបាន ហ្វេនៗលើកសរសើរថា មានចិត្តតស៊ូ អត់ធន់ និងការងារ ហើយចង់ចាប់យក អោយបានតំណែង មកុដនេះ ដើម្បីអោយអស់ចិត្ត ទើបមកម្តងទៀត។
នៅទីបំផុត ម៉ៃ យ៉ា បានក្រសោបតំណែង បានដោយទេពកោសល្យពិតប្រាកដ ជាមួយការឆ្លើយ សំណួរបានល្អ ត្រូវចំបេះដូងគណៈកម្មការ រហូតប្រកាសអោយក្លាយជារាជនី មកុដភេទទី៣ ធ្វើអោយសាមីខ្លួន ហូរទឹកភ្នែក ព្រោះបំណង និងការតស៊ូ ព្យាយាមបានសម្រេច ហើយប្រាថ្នាដំណើរ បន្តទៅកាន់ឆាកអន្តរជាតិ ក៏សមតាមបំណងបងចង់បាន ៕