Banner KNP Detail Top

លោក សេង វណ្ណៈ នាយករដ្ឋបាល រាជធានីភ្នំពេញ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ

លោក សេង វណ្ណៈ នាយករដ្ឋបាល រាជធានីភ្នំពេញ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ការងារ ឆ្នាំ២០២៣


ភ្នំពេញ៖ នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាល រាជធានីភ្នំពេញ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើង នៅថ្ងៃទី៩ និងទី១០ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។
កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ក្នុង១ឆ្នាំ២០២២ កន្លងមកនេះ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួនជាង ៥០០ ករណី ដោយឃាត់ខ្លួន ជនសង្ស័យបានជាង ៧០០ នាក់ បង្ក្រាបក្មេងទំនើង បានជិត ៧០០ ករណី ឃាត់ខ្លួន ជាង ១.០០០ នាក់ ជាមួយនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៨០០ ករណី ឃាត់ខ្លួនជាង ១.៦០០ នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ កាត់ទោសទៅតាមច្បាប់។

លោក សេង វណ្ណៈ បានលើកឡើងថា ក្នុង១ឆ្នាំ២០២២ កន្លងមកនេះ កម្លាំងមាន សមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៥២១ ករណី ឃាត់ខ្លួន ៧៤១ នាក់ និងបង្ក្រាបតាមដីកា ៥១ករណី ឃាត់ខ្លួន ៥១នាក់ បង្ក្រាបក្មេង ទំនើងបាន ៦៦៨ករណី ឃាត់ខ្លួន ១.១០៦នាក់ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ៨៥១ ករណី ឃាត់ខ្លួន ១.៦៣០នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បាន ៦០ករណី ឃាត់ខ្លួន ៣១៥នាក់។
ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ៖ បង្ក្រាបបាន ១៣ ករណី ឃាត់ខ្លួន១៣នាក់ និងរំដោះនារីរងគ្រោះចំនួន ១៦នាក់ ។ គ្រោះថ្នាក់អគ្គិភ័យកើតមាន ១១៩លើក/១១០លើក កើនឡើង ៩លើក (ស្លាប់ ៦នាក់របួស២២នាក់ ។
គ្រោះថ្នាក់ចរាចរណ៍ កើតមាន ៩០៣ លើក / ៧៤១ លើក កើនឡើង ១៦២ លើក (ស្លាប់ ២៦១នាក់ របួស ១.១២៥នាក់) ខូចខាតយានយន្តសរុប ១.៦២២គ្រឿង, កង់ ១៧គ្រឿង និងយានផ្សេង ៧គ្រឿង។
ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន៖ បានធ្វើការអប់រំអ្នកបើកបរយានយន្ត ល្មើសច្បាប់ចរាចរណ៍ ចំនួន ៧១.៣២៨នាក់។ ធ្វើការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិ ពល ជាតិស្រវឹងចំនួន ៤៥.៦១៥ គ្រឿង រថយន្ត១៥.៤៥០គ្រឿង, ម៉ូតូ ៣០.១៦៥ គ្រឿង និងផាកពិន័យអ្នកបើកបយោនយន្ត មានជាតិអាល់កុល លើសកម្រិតចំនួន ៨៨៥ នាក់។ កសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ៤០៣ ករណីមនុស្សចំនួន ១៧៩នាក់៕

អត្ថបទដែលជាប់ទាក់ទង