Banner KNP Detail Top

ស្រាវជ្រាវតាមឃាត់ខ្លួនបានមួយក្រុមហើយ ដែលមានបក្សពួក ០៤នាក់ នៅបាត់ដំបង

ស្រាវជ្រាវតាមឃាត់ខ្លួនបានមួយក្រុមហើយ ដែលមានបក្សពួក ០៤នាក់ នៅបាត់ដំបង

ស្រាវជ្រាវតាមឃាត់ខ្លួនបានមួយក្រុមហើយ ដែលមានបក្សពួក ០៤នាក់ នៅបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៩ មីនា ឆ្នំា២០២៣នេះ ពួកក្មេងទំនើង០២ក្រុមដែលបង្កសង្គ្រាមយ៉ាងអនាធិបតេយ្យនៅលើសួនច្បារសម្ដេចក្រឡាហោម ស ខេង ក្នុងក្រុងបាត់ដំបង ពេលនេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានមួយក្រុមហើយ ដែលមានបក្សពួក០៤នាក់ ខណៈមួយក្រុមទៀតដែលមានបក្សពួកយ៉ាងតិចពី៧ ទៅ៩នាក់ កំពុងសំងំលាក់ខ្លួន។
ក្រុមក្មេងទំនើងចំនួន០៤នាក់ជាក្រុមតែមួយ ត្រូវបានឃាត់ខ្លួននាំទៅកាន់ស្នងការខេត្ត ដើម្បីសាកសួរនាំហើយ។ លោកបានបញ្ជាក់ថា ជនអន្ធពាលចំនួន០៤នាក់ ជាភាគីម្ខាង តែនៅភាគីម្ខាងទៀត ដែលមានគ្នាពី៧ទៅ៩នាក់ កំពុងសម្ងំលាក់ខ្លួនក្រោយពីដឹងថា កម្លាំងរបស់លោកកំពុងតាមប្រមាញ់។
ជនទំនើងទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួននេះមាន ១.ឈ្មោះ ពេជ្រ សកល ហៅ ឃ្លូ អាយុ១៩ឆ្នាំ ២.ឈ្មោះ លីន ចាន់ខេង អាយុ១៩ឆ្នាំ ៣.ឈ្មោះ សុវណ្ណ វិច្ឆ័យ អាយុ២៤ឆ្នាំ ទាំង០៣នាក់នេះ រស់នៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង និង ៤.ឈ្មោះ ចៅ ប៊ុនឡុង អាយុ២៣ឆ្នាំ នៅភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ក្រុមនេះកំពុងត្រូវបានឃាត់ខ្លួន ដើម្បីសួរនាំនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលទំនងអាចនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។
នៅក្នុងវីដេអូឃ្លីបនោះ គេឃើញភាគីម្ខាងទំនងជាចាញ់ប្រៀបភាគីម្ខាងទៀតដែលមានគ្នាច្រើន បានរត់ដូលយ៉ាងត្រដាបត្រដូល ហើយត្រូវភាគីម្ខាងទៀតសំពងក្បាលគ្មានប្រណីដៃឡើយ ហើយថែមទាំងវាយកំទេចម៉ូតូមួយគ្រឿងទៀតផង មុនពេលបែកផ្លូវគ្នា។ ជុំវិញសំណុំរឿងនេះ បើតាមចម្លើយសារភាពរបស់ជនទំនើង០៤នាក់ ដែលត្រូវឃាត់ខ្លួន បានទទូលស្គាល់ថា ក្រុមខ្លួនពិតជាបានវាយតបគ្នាជាមួយភាគីម្ខាងទៀត ដែលមានគ្នាពី៧ទៅ៩នាក់។ ក្រុមនេះបានប្រាប់ពីមូលហេតុ ដែលនាំឲ្យពួកគេជិះម៉ូតូចេញវាយតប់គ្នាយ៉ាងដូច្នេះថា «ពុំមានរឿងអ្វីជាដុំកំភូនទេ គឺអំពើហិង្សានេះផ្ដើមចេញពីមើលមុខគ្នាទៅវិញ ទៅមក ក្នុងន័យឌឺដងដាក់គ្នា ក៏ផ្ទុះជាកំហឹងរហូតជិះតាមគ្នា លុះមកដល់ក្បាលស្ពាន ក៏ឈប់វាយគ្នា រត់ពេញសួនតែម្ដង»។ ដោយឡែក នៅសល់មួយក្រុមទៀត លោកស្នងការចេញបញ្ជាដាច់ខាត ឲ្យកម្លាំងរបស់លោកតាមក្របួចកឲ្យខាងតែបាន បើទោះជាពួកគេចខ្លួនដល់ជើងមេឃក្ដី។ ព្រោះពួកគេបានធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និង បំផ្លាញមុខមាត់ខេត្តរំដួល៣ទងសម្បើមដៃណាស់ ៕

អត្ថបទដែលជាប់ទាក់ទង