Banner KNP Detail Top

បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ) ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ នៅបាត់ដំបង

បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ) ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ នៅបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមុខផ្ទះសំណាក់ យីហោ សុភ័ក្ត ស្ថិតភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ) ០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់ មកកាន់ស្នងការដ្ឋាន ។

1-ឈ្មោះ មាន សីហា ហៅ ឈីវ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2- ឈ្មោះ ឆុំ ឆាយវិសុទ្ធ ហៅ វីន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
3- ឈ្មោះ ហ៊ុន វណ្ណារ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

👉 នៅចំណុចជិតសាលាពេទ្យផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោងប្រហែល ០៥:៣០ នាទី ជនសង្ស័យទាំង ០៣នាក់ខាងលើ និងបក្សពួកបានធ្វេីសកម្មភាព ជិះម៉ូតូចំនួន ០២គ្រឿង ទៅឆក់យកកន្ត្រកសម្រាក់ដាក់លុយរបស់ជនរងគ្រោះឈ្មោះ ថាវ លក្ខិណា ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងបើកម៉ូតូសណ្ដោងរម៉កទៅលក់ទឹកអំពៅនៅផ្សារបឹងឈូក ។

📍វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូចំនួន ០២គ្រឿង ម៉ាក ហុងដាឃ្លីក(Honda Click) ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1AF-7600 និងម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-6153 (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។

ការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង