Banner KNP Detail Top

បុរសជាសមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង ម្នាក់ បានធ្វើអត្តឃាតចង ក សម្លាប់ខ្លួននៅក្នុងលំនៅឋាន ដោយសារ

បុរសជាសមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង ម្នាក់ បានធ្វើអត្តឃាតចង ក សម្លាប់ខ្លួននៅក្នុងលំនៅឋាន ដោយសារមានវិបត្តិផ្លូវចិត្ត ជំពាក់លុយគេច្រើន


កំពង់ឆ្នាំង: បុរសជាសមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង អាយុ ៧២ ឆ្នាំម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងលំនៅឋានដោយសារមានវិបត្តិផ្លូវចិត្តជំពាក់លុយគេច្រើន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ។ ហេតុការណ៍នេះបានកើត ឡើងនៅក្នុងភូមិតាំង ក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង។
អធិការនគរបាលស្រុកទឹកផុសលោកវរៈសេនីយ៍ឯក ខេម វិបុល បានអោយដឹង នៅរសៀលថ្ងៃដដែលថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងមាន ឈ្មោះ ជៀម សារ៉េត អាយុ ៧២ ឆ្នាំ ។
លទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមសមត្ថកិច្ចបានហើយដឹងថា កាលពីបីថ្ងៃមុនជនដែលធ្វើអត្តឃាតខាងលើបានយកម៉ូតូដែលខ្លួនជិះផ្ទាល់ខ្លួនទៅលក់ហើយបានប្រាប់កូនថាម៉ូតូគាត់បាត់។
មុនពេលធ្វើអត្តឃាតពីរ បីថ្ងៃមុននេះ គាត់បានដើរខ្ចីលុយពីអ្នកស្រុកក្នុងភូមិជាច្រើននាក់ តែខ្ចីអត់បាន ព្រោះតែជំពាក់លុយគេច្រើន ហើយមាននារីកំណាន់ក៏ច្រើន ទើបកើតមានវិបត្តិផ្លូវចិត្ត។
នៅយប់ថ្ងៃកើតហេតុមុនម៉ោង១ រំល ងអធ្រាត្រគាត់នៅនិយាយទូរស័ព្ទជា មួយគេនៅឡើយនៅចន្លោះម៉ោង ១ រំលងអធ្រាត្រទៅម៉ោង ៤ ទៀបភ្លឺ ទើបគាត់សម្លាប់ខ្លួនគាត់ដោយយកខ្សែលីឡុង ពណ៌សក្រហមចងកនិងដែកធ្នឹមក្នុងរោងទាមល ក់ដូរមុខផ្ទះ ជាកន្លែងដែលគាត់សម្រាក។
លុះដល់ម៉ោង ៤ទៀបភ្លឺ ទើបកូនចៅនៅក្នុងផ្ទះមកបើកទ្វារទាមលក់ដូរទើបដឹង ហើយក៏បានរាយ ការណ៍ករណីនេះជូនសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗតែម្តង។
ការសន្និដ្ឋានរបស់របស់សមត្ថកិច្ចនគ របាលមូលដ្ឋាននិងស្រុកគឺ អត្តឃាតជនកើតមានវិបត្តិផ្លូវចិត្តទើបស ម្រេចចិត្តធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯងតែម្តង។ សពអត្តឃាតជន ត្រូវបានសមត្ថកិច្ចបានធ្វើកំណាត់ហេតុប្រគល់ជូនក្រុមគ្រួសារសពទទួលយកធ្វើបុណ្យទានទៅតាមប្រពៃណី ៕/

អត្ថបទដែលជាប់ទាក់ទង