Banner KNP Detail Top

រកឃើញហើយ សាកសពជនរងគ្រោះ ដែលធ្លាក់លង់ទឹកសមុទ្រស្លាប់

រកឃើញហើយ សាកសពជនរងគ្រោះ ដែលធ្លាក់លង់ទឹកសមុទ្រស្លាប់


(ខេត្តព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៌ឲ្យដឹងថា គិតត្រឹមម៉ោងជាង៥ល្ងាច ថ្ងៃ១០មីនា២០២៣នេះ ក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ដែលមានទាំងក្រុមមុជទឹកផង បានស្វែងរកបុរសជនរងគ្រោះម្នាក់ ធ្លាក់ទឹកសមុទ្រឃើញហើយ ក្នុងនោះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។
គួរឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនេះ បានធ្លាក់ទឹកបាត់ខ្លួនកាលពីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅម្តុំទំនប់រលក ក្រុងព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករទូកដឹកទំនិញ ត្រូវបានរកឃើញសាកសពនៅក្បែរកន្លែងដែលធ្លាក់ទឹកបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង