Banner KNP Detail Top

ដឹងការពិតហើយ! ករណីឃាតកម្ម ជាង១ខែកន្លងទៅនេះ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់់ក្នុងចំណោមបក្សពួក៥នាក់

ដឹងការពិតហើយ! ករណីឃាតកម្ម ជាង១ខែកន្លងទៅនេះ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់់ក្នុងចំណោមបក្សពួក៥នាក់

ខេត្តតាកែវ ៖ ហេតុការណ៍ឃាត់ខ្លួនក្រុមជនសង្ស័យធ្វើឡើង កាលពីថ្ងៃទី១០ មីនា ២០២៣ វេលាម៉ោង៩នឹង០០នាទីព្រឹក ជនសង្ស័យចំនួន៣នាក់់ក្នុងចំណោមបក្សពួក៥នាក់ ត្រូវបានកំលាំងនគរបាលស្រុកត្រាំកក់ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ដោយចោទប្រកាន់ពីបទករណីឃាតកម្មជាង១ខែកន្លងទៅនេះ រួចកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏បានកំណត់មុខសញាបាននឹងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ពិសេស ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមជាមួយវត្ថុតាងផងដែរ ។

ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះប្រាក់ វិសម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងទី២-ឈ្មោះគូ កកដ្កា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ជាជនដៃដល់យកដុំថ្មគប់ទៅលើជនរងគ្រោះ ទី៣-ឈ្មោះហុឹម ប៊ិននីហៅនុយ ភេទប្រុស អាយុ១៩ឆ្នាំ ភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ។
វត្ថុតាងមានម៉ូតូអុិចសិនទ័រ១គ្រឿង នឹងដុំថ្ម១ដុំ ។ រីឯជនសង្ស័យ២នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះមាន ឈ្មោះសេង រ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោង និងឈ្មោះប្រាក់ ប្រុសពៅ ហៅស៊ុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ។
មុនពេលកើតហេតុ កាលថ្ងៃទី ២១ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង០២រំលងអធ្រាត្រ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៧.៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៥នាក់ ជិះម៉ូតូ០២គ្រឿងម៉ាកសង់សេ125.មួយគ្រឿង និងម៉ាក អុិចសុិនទរ័មួយគ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះគង់ ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្រង៉ែឃុំ ឧត្តមសូរិយា ស្រុកត្រាំកក់ ដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះគឺ ជាភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា តាមផ្លូវជាតិលេខ៣ ពីជើងមកត្បូងបណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ ត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះបានស្លា.ប់ ក្រោយពីដឹកដល់មន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចយើងពុំទទួលបានព័ត៌មានភ្លាមៗនោះទេ រហូតដល់ម៉ោង១១.០០នាទីនាថ្ងៃទី២១ខែ មករា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចយើងទទួលបានព័ត៌មាននេះពីក្រុមគ្រួសារជនរងគ្រោះ។ ពេលទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យនិងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី ។ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់ដុំថ្មទៅជនរងគ្រោះអោយស្លាប់ពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង