ផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទ្រព្យសម្បត្តិមួយចំនួន
ផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទ្រព្យសម្បត្តិមួយចំនួន
ខេត្តព្រះវិហារ ៖ យោងផេកស្នងការខេត្តព្រះវិហារបានឱ្យដឹងថា អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹមនេះ បានកើតឡើងកាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទ្រព្យសម្បត្តិមួយចំនួន តែចាត់ទុកជាសំណាងល្អ ដែលមិនមានមនុស្សណាម្នាក់បានរងគ្រោះថ្នាក់នោះទេ ។
អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹមគឺផ្ទះមានទំហំ១៤×២៤ម៉ែត្រ ធ្វើអំពីថ្មដំបូលប្រក់ក្បឿង ព្រមទាំងឆេះខូចខាតទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់មួយចំនួន ។ ចំពោះមូលហេតុគឺសង្ស័យឆ្លងចរន្តអគ្គិសនី ។ កម្លាំងនគរបាលខេត្តព្រះវិហារ បានសហការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់០៦រថយន្តបា.ញ់ទប់ស្កាត់មិនឱ្យភ្លើងឆាបឆេះរាលដាលបន្ត ដោយពុំបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ៕