Banner KNP Detail Top

ផ្ទុះការសរសើរ មិនដាច់ពីមាត់ បន្ទាប់ពីបានឃើញតារាសម្ដែងស្រីចរិតទន់ភ្លន់កញ្ញា នី មុន្នីនាថ បានគ្រងនូវឈុតសម្លៀកបំពាក់ បែបបុរាណខ្មែរជានារីគំនូរបុរាណ

ផ្ទុះការសរសើរ មិនដាច់ពីមាត់ បន្ទាប់ពីបានឃើញតារាសម្ដែងស្រីចរិតទន់ភ្លន់កញ្ញា នី មុន្នីនាថ បានគ្រងនូវឈុតសម្លៀកបំពាក់ បែបបុរាណខ្មែរជានារីគំនូរបុរាណ

ភ្នំពេញ ៖ ផ្ទុះការសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបានឃើញតារាសម្ដែងស្រីចរិតទន់ភ្លន់កញ្ញា នី មុន្នីនាថ បានគ្រងនូវឈុតសម្លៀកបំពាក់បែបបុរាណខ្មែរជានារីគំនូរបុរាណដែលស្ថិតនៅលើជញ្ជាំងវត្តព្រះកែវមរកតនៃព្រះបរមរាជវាំង ដោយមើលគន់យូរៗទៅ ពិតជាស្រស់ស្អាត និងប្លែកភ្នែកជាខ្លាំងស្ទើតែមិនគួរអោយជឿនោះឡើយ។ រហូតធ្វើអោយអ្នកនិយមលេងនៅក្នុងបណ្ដាញសង្គមមិនតិចនោះឡើយ នាំគ្នានឹកស្មានមិនដល់ ជាពិសេសថែមទាំងផ្ទុះការចាប់អារម្មណ៍មិនធម្មតាពីសំណាក់ពុកម៉ែបងប្អូន។
តារាសម្ដែងស្រីកញ្ញា នី មុន្នីនាថ បង្ហោះរូបភាពដ៏គួរអោយទាក់ទាញ និងបានបង្ហើបសំណេរដូច្នេះរួចមក ក៏មានអ្នកចូលទៅខមិនលើកឡើងពីមួយទៅមួយតៗគ្នាថា« ស្អាតណាស់បងស្រី ក៏អរគុណដែលបងបានជួយគាស់មករំលឹកអោយអ្នកជំនាន់ក្រោយបានដឹងផងដែរ» និងអ្នកខ្លះទៀត«មើលមិនស្គាល់ថាជាបងទេ ស្អាតសាហា.វ» ចំណែកអ្នកគាំទ្រខ្លះទៀតថា«នេះជាអ្វីដែលចោរវាលេបទឹកមាត់ចាំតែលួចគ្រប់ពេល អរគុណបងគាស់រំលើងចេញមកខ្លះៗៗ»។ ហើយក៏មានអ្នកខមិនខ្លះទៀតថា«អរគុណបងស្រី ដែលចំនាយទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីវប្បធម៌ខ្មែររបស់យើង love you idol» «មើលមួយភ្លែតមិនសូវស្អាត តែគន់មើលយូរទៅៗកាន់តែស្អាតខ្លាំងឡើង»។ ចំណែកមតិខ្លះទៀតលើកឡើងថា«ស្អាតខ្លាំង បង្កប់អត្ថន័យ វប្បធម៌ ជ្រាលជ្រៅដែលក្មេងៗជំនាន់ក្រោយមិនដែលបានដឹង» ហើយអ្នកខ្លះក៏បាននិយាយថា«មើលមួយភ្លែតខ្លាច តែមើលយូរៗទៅមានអារម្មណ៍ថា កាន់តែស្អាត អារម្មណ៍ពិត» និងនៅមានខមិនពីសំណាក់អ្នកគាំទ្រជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់។
តារាសម្ដែងស្រី កញ្ញា នី មុន្នីនាថ ដែលត្រូវបានគេគ្រប់គ្នាបានស្គាល់នាងតែងតែសម្ដែងនៅខ្សែរភាពយន្តដ៏ល្អឥតខ្ចោះ ជានារីពូកែសម្រក់ទឹកភ្នែកមួយរូប រហូតត្រូវបានមហាជនដែលនិយមតាមដាននៅភាពយន្តរបស់នាង បានដាក់រហ័សនាមថាជា«តារាទឹកភ្នែក» មិនតែប៉ុណ្ណោះជារើយៗពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញានី មុន្នីនាថ កាន់តែដែលមានប្រជាប្រិយភាពខ្លាំងឡើងៗ និងថែមទាំងទទួលបាននៅការស្រលាញ់ចូលចិត្តគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនទាំងក្មេងចាស់ប្រុសស្រី។ តារាស្រីរូបនេះនាងមានវ័យរាងច្រើនបន្តិចមែន តែបើនិយាយអំពីសម្រស់របស់នាងឃើញថា កាន់តែស្រស់ស្អាតខ្ញង់ និងនៅតែក្មេងជាងវ័យដដែល៕

អត្ថបទដែលជាប់ទាក់ទង