Banner KNP Detail Top

ភ្ញាក់ផ្អើល! មនុស្សលង់ទឹក បណ្តាលអោយស្លាប់ ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកថ្លឹង នៅភ្នំពេញ

ភ្ញាក់ផ្អើល! មនុស្សលង់ទឹក បណ្តាលអោយស្លាប់ ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកថ្លឹង នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៧ ខែមករាជឆ្នាំ២០២៣ ករណីលង់ទឹកបណ្តាលឲ្យស្លាប់ត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពរងគ្រោះមានឈ្មោះ យ៉ង សុខចាន់ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។
ក្រុមគ្រួសារសពបានប្រាប់ថា ឈ្មោះយ៉ងសុខចាន់(សព)ជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំទើបប្រពន្ធសុំលេងបែកបាក់គ្រួសាររយះពេល៥ខែមកហើយរហូតមានវិបត្តិផ្លូវចិត្តដើរផឹងស្រារវើរវាយស្រែកថាមានគេមកយកជីវិតខ្ញុំ រហូតដល់ថ្ងៃកើតហេតុគាត់បានលង់ទឹកស្លាប់បាត់ទៅហើយ ។

សន្និដ្ឋានតាមការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សពឈ្មោះ យ៉ងសុខចាន់(សព) ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង