Banner KNP Detail Top

ជនស៊ីវិលដកកាំភ្លើងវាយក្មេងប្រុសម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ រងរបួសធ្ងន់

ជនស៊ីវិលដកកាំភ្លើងវាយក្មេងប្រុសម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្មេងប្រុសជំទង់ចំនួន៣នាក់បានមកតាមម្តាយ ដើម្បីលើកបន្លែនៅទល់មុខផ្សារជម្ពូវ័ន ហើយកំពុងអង្គុយហូបបុកល្ហុងសុខៗ ក៏ត្រូវជនស៊ីវិលមកចោទប្រកាន់ថា «លួចគាស់តូបមុខវិទ្យាល័យជម្ពូវ័ន» ហើយជនស៊ីវិលនោះក៏ដកកាំភ្លើងវាយក្មេងប្រុសម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខរងរបួសធ្ងន់ នៅចំណុចស្ពានថ្មើរជើងផ្សារជម្ពូវ័ន នឹងទល់មុខវិទ្យាល័យជម្ពូវ័នស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ នុត វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀននៅអង្គការ ភាពញញឹមនៃកុមារ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មានម្តាយឈ្មោះ ឌៀប សំអាត អាយុ៥៥ឆ្នាំ មុខរបរលើកបន្លែនៅផ្សារជម្ពូវ័ន ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នៅមុនពេលកើតហេតុ កូនគាត់មានគ្នា៣នាក់ ក្នុងនោះកូនបង្កើតមាន២នាក់ និងកូនចិញ្ចឹមម្នាក់ សរុបចំនួន៣នាក់ បានអង្គុយហូបបុកល្ហុងនៅកាំជណ្តើរស្ពានអាកាសថ្មើរជើងផ្សារជម្ពូវ័ន។ ខណៈពេលបងប្អូនទាំង៣នាក់កំពុងតែអង្គុយហូបបុកល្ហុងសុខៗ ក៏ស្រាប់តែឃើញបុរសម្នាក់ពាក់អាវ.សដើរមកក្បែរពួកគាត់ ហើយចោទប្រកាន់ថា ពួកគាត់លួចគាស់តូបមុខសាលាវិទ្យាល័យជម្ពូវ័ន ដោយនិយាយថា «ពួកអែង ម៉េចនាំគ្នាមកគាស់តូបមុខសាលាចឹង» ហើយជនរងគ្រោះជាប្អូនបានបដិសេធថា «អត់ទេពូ ពួកខ្ញុំមិនដែលគាស់តូបគេទេ ខ្ញុំមកជាមួយម្តាយខ្ញុំទេ ម្តាយខ្ញុំរង់ចាំលើកបន្លែអោយគេនៅមុខផ្សារជម្ពូវ័ន ម៉េចបានចោទពួកខ្ញុំចឹង»។ បន្ទាប់មកជនស៊ីវិលនេះ ក៏បានវាយជនរងគ្រោះជាប្អូនមួយដៃ ចំណែកជនរងគ្រោះបានសួរនាំថា «ម៉េចបានវាយប្អូនខ្ញុំ» ពេលនោះស្រាប់តែជនស៊ីវិលនោះបានដកកាំភ្លើ.ងខ្លីចេញពីចង្កេះ រួចមកវាយទៅលើជនរងគ្រោះ ឈ្មោះ នុត វណ្ណៈ ចំក្បាល បណ្តាលឲ្យបែកក្បាលហូរឈា.មស្រោចខ្លួនតែម្តង ហើយជនបង្កក៏បានឡើងលើស្ពានអាកាសថ្មើរជើងផ្សារជម្ពូវ័ន រួចរត់គេចខ្លួនបាត់ស្រមោលទៅ។ ចំណែកម្តាយពេលដែលមកមើលកូនកំពុងតែអង្គុយហូបបុកល្ហុង ក៏ស្រាប់តែឃើញកូនឈាមហូរស្រោចក្បាលរងរបួសធ្ងន់តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង