Banner KNP Detail Top

នារីវ័ក្មេងមួយរូប បានរត់ចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង ព្រោះតែ

នារីវ័ក្មេងមួយរូប បានរត់ចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង ព្រោះតែខឹងជាមួយអ្នកម្ដាយ

ខេត្តកំពង់ស្ពឺ ៖ បើតាមក្រុមគ្រួសាររបស់នារីរូបស្រស់នេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១២ ខែមីនា ឆ្នំា២០២៣នេះ គឺគ្មានដំណឹងអីពីកូនស្រីដែលបានរត់ចេញពីផ្ទះនៅឡើយទេ។
ក្រោយកូនស្រីបានបាត់ខ្លួន ទាំងអ្នកម្ដាយ រួមទាំងក្រុមគ្រួសារ កំពុងព្រួយបារម្ភពីសុវត្ថិភាពកូនស្រីជាខ្លាំង និងកំពុងទទឹងចាំមើលផ្លូវកូននៅឯផ្ទះ។
អ្នកនាង ម៉ឹម សុខន ត្រូវជាបងស្រីបង្កើត បានប្រាប់ឱ្យដឹងថា ប្អូនស្រីរបស់គាត់មានឈ្មោះ ម៉ឹម សុខឃីម នៅលីវ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរត់ចេញពីផ្ទះកាលពីព្រឹកថ្ងែទី១១ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១០ព្រឹក ហើយរហូតមកទល់នឹងរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ មិនឃើញវិលមកផ្ទះវិញឡើយ។
មូលហេតុដំបូងឡើយ នៅពេលព្រឹកឡើង ប្អូនស្រីរបស់គាត់ឈ្មោះ ម៉ឹម សុខឃីម ដែលបានបាត់ខ្លួននោះ បានទាស់ពាក្យសម្ដីបន្តិចបន្តួចជាមួយម្ដាយ ហើយពេលនោះ អ្នកផ្ទះក៏មិនបានគិតថា គាត់ខឹងដែរ ព្រោះមើលទៅគាត់ធម្មតាដូចរាល់ដង។ លុះក្រោយមក ម៉ោងប្រហែល១០ព្រឹក នារីដែលបានបាត់ខ្លួនរូបនេះ ក៏បានទាញម៉ូតូចេញទៅក្រៅ ដោយបានសុំលុយអ្នកផ្ទះចំនួន 20$ រួចប្រាប់ថា ទៅទិញកាតទូរស័ព្ទយកមកលក់ ព្រោះផ្ទះគាត់ជាអ្នកលក់ដូរ ស្រាប់តែបាត់ទាំងមនុស្សនិងម៉ូតូ មិនឃើញវិលត្រឡប់មកផ្ទះវិញឡើយ ហើយទូរស័ព្ទក៏ទាក់ទងមិនបានទៀត ។
អ្នកនាង ម៉ឹម សុខន បានបញ្ជាក់ថា ប្អូនស្រីដែលរត់ចេញពីផ្ទះនោះ ក៏បាននាំទៅជាមួយនូវ
ទ្រព្យសម្បត្តិខ្លះៗ ដូចជា ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម ស្លាកលេខ កំពង់ស្ពឺ 1J-4056 មួយគ្រឿង រួមទាំងខ្សែ.ក ចិញ្ចៀន កងដៃ និងក្រវិល ផងដែរ។ ប្រសិនបើពុកម៉ែបងប្អូនណា បានប្រទះឃើញនារី ដែលមានភិនភាគរូបរាង និងម៉ូតូ ដូចក្នុងរូបភាព សូមមេត្តាជួយផ្តល់ដំណឹងទៅកាន់សមត្ថកិច្ច ឬទាក់ទងមកលេខទូរស័ព្ទ ៖ 086 869 103 , 069 557 568 , 096 5856407 ដែលជាលេខរបស់សាច់ញាតិផ្ទាល់តែម្ដង ឬមួយទៀត បងប្អូនអាចទាក់ទងតាមរយៈហ្វេសប៊ុកឈ្មោះ Moem Sokharn ផងដែរ។ ក្រុមគ្រួសារនារីរូបស្រស់ដែលបានបាត់ខ្លួនក្រោយរត់ចេញពីផ្ទះ ក៏សម្តែងការអរគុណទុកជាមុនដល់បងប្អូនដែលអាចផ្តល់ដំណឹងអំពីសាច់ញាតិដែលបាននិងកំពុងបាត់ខ្លួននេះ ៕

អត្ថបទដែលជាប់ទាក់ទង