Banner KNP Detail Top

បញ្ឈប់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្រុកកោះសូទិន

បញ្ឈប់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្រុកកោះសូទិន

កំពង់ចាម: កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ហឿន សីហា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម (ស្ដីទី) ដឹកនាំក្រុមការងារចុះពិនិត្យ និងធ្វើកិច្ចសន្យាឱ្យម្ចាស់សិប្បកម្មបញ្ឈប់សកម្មភាពផលិតស្គរត្នោតក្លែងក្លាយ ៦កន្លែង ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ បន្ទាប់ពីលោក បានដឹកនាំក្រុមការងារសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងផលិតស្គរត្នោតចំនួន ៦កន្លែង នៅចំណុចដូចខាងលើ ឃើញថា គ្រួសារឡើងត្នោត មានប្រជាពលរដ្ឋសរុបចំនួន ៦ គ្រួសារ ពួកគាត់កំពុងផលិតស្ករត្នោតក្លែងក្លាយ និងមានវត្ថុធាតុដើមយកទៅកែច្នៃមានដូចជាទឹកត្នោតធម្មជាតិ ស្ករស ដែលមានសមត្ថភាពផលិតបានជាស្ករត្នោតកែច្នៃក្លែងក្លាយក្នុងមួយថ្ងៃបាន ៧០គីឡូក្រាម រីឯកន្លែងផលិតគ្មានអនាម័យទេ ។
ម្ចាស់សិប្បកម្ម បន្ទាប់ពីផលិតផលស្ករត្នោតក្លាងក្លាយបានហើយ បានយកទៅលក់ឱ្យឈ្មួញដែលជាម៉ូយ ឈ្មោះ លោក ប៊ុន ហេង នៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាមលក់បន្ត ។
បន្ទាប់ពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ម្ចាស់សិប្បកម្ម ទាំង៦គ្រួដារ បានធ្វើកិច្ចសន្យាថា យល់ព្រមឈប់ផលិតស្ករត្នោតក្លែងក្លាយ ប្រសិនខ្លួនធ្វើពេលក្រោយទៀត នឹងព្រមទទួលទោសតាមច្បាប់ ។

ក្រុមការងារបានធ្វើកិច្ចសន្យាជាមួយគ្រួសារផលិតនេះ ឱ្យឈប់សកម្មភាពផលិតស្ករត្នោតក្លែងក្លាយ និងបានណែនាំឱ្យធ្វើការផលិតតាមបែបធម្មជាតិ យកចិត្តទុកដាក់ពីគុណភាព និងសុខភាពរបស់អ្នកប្រើប្រាស់ និងរក្សាអនាម័យល្អក្នុងការផលិតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង