បិទមួយព្រឹក រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាពិសេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៧៣ ដល់ ៩០ ឱ្យបានជ្រាបថា
បិទមួយព្រឹក រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាពិសេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៧៣ ដល់ ៩០ ឱ្យបានជ្រាបថា ……..
ខេត្តពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ ជាពិសេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៧៣ ដល់ ៩០ ឱ្យបានជ្រាបថា នៅថ្ងៃ • អង្គារ ទី ១៤ ខែ មីនា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាច រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបិទជា បណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ ៥៥ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ ៧៣ ដល់ ៩០ និងបរិវេណជុំវិញទីតាំង ប្រារព្ធពិធី នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ០៧.០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការ ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ ជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត គណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕