មុខសញ្ញាចោរលួចម្នាក់ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត
មុខសញ្ញាចោរលួចម្នាក់ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត
ខេត្តព្រះសីហនុ៖ មុខសញ្ញាចោរលួចម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នាព្រឹកថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។
ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណី អំពើចោរកម្ម (លួចម៉ូតូ) បង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-8050 រួចជិះគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងបាន នៅចំណុចផ្លូវភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ។ ជនសង្ស័យនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រៀមបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់៕