Banner KNP Detail Top

ត្រូវចាំថា ក្រោយខ្នងបុរសជោគជ័យ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់ នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច

ត្រូវចាំថា ក្រោយខ្នងបុរសជោគជ័យ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់ នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច

ភ្នំពេញ : អត្ថបទមួយ សរសេរដោយ ៖ ចែធំ Page. កវីលាក់ស្នេហ៍-ប្រលោមលោក ហើយផេកឈ្មោះ (ឈឹម សុធារ៉ា Chhim Sotheara) បានលើកពីតម្លៃស្ត្រី ដ៏ល្អសម្រាប់ជាទីប្រឹក្សាអោយស្វាមី ដែលបញ្ជាក់យ៉ាងដូច្នេះថា, #គាំទ្របុរសជាទីស្រលាញ់របស់អ្នក “ត្រូវចាំថា ក្រោយខ្នងបុរសជោគជ័យ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច”។
ផេកឈ្មោះ (ឈឹម សុធារ៉ា Chhim Sotheara) ដដែលបានបន្តថា, សូមលើកទឹកចិត្តគាត់ គាំទ្រគាត់ គ្រប់កាលៈទេសៈ…. ផេកឈ្មោះ (ឈឹម សុធារ៉ា Chhim Sotheara)ធ្វើអ្វីគ្រប់យ៉ាងដេីម្បីគាត់ និងជាទីប្រឹក្សាដ៏ល្អរបស់គាត់ រហូតដល់គាត់ក្លាយជាមនុស្សប្រុសល្អពេញលក្ខណៈ មានភាពជោគជ័យ និងជាបុរសគំរូល្អបំផុត។
ប្រហែលជាគាត់ធ្លាប់ត្រូវបានមនុស្សជាច្រើន បោកប្រាស់ចិត្ត មើលងាយ និងបោះបង់គាត់……សូមក្លាយជាមនុស្សស្រីម្នាក់ដែលនៅក្បែរគាត់លើកទឹកចិត្តគាត់ កែប្រែគាត់ និងលើកគាត់ឡើងនៅពេលដែលគាត់ដួល…..។
ដឹងអត់….មនុស្សប្រុសទាំងអស់ ត្រូវការមនុស្សស្រី (Woman) មិនមែនក្មេងស្រីឡើយ (Girl)….ត្រូវចាំថា ក្រោយខ្នងបុរសជោគជ័យ គឺតែងតែមានវត្តមានមនុស្សស្រីល្អម្នាក់នៅពីក្រោយចាំជួយជ្រោមជ្រែងជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង