Banner KNP Detail Top

ឡោមព័ទ្ធសង្វៀន ខណៈដែលកំពុងស្រែកហ៊ោយ៉ាងសប្បាយ ចាប់បានតែវត្ថុតាង រីឯអ្នកលេងរាប់សិបនាក់ បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប

ឡោមព័ទ្ធសង្វៀន ខណៈដែលកំពុងស្រែកហ៊ោយ៉ាងសប្បាយ ចាប់បានតែវត្ថុតាង រីឯអ្នកលេងរាប់សិបនាក់ បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី១២ មីនា ឆ្នំា២០២៣នេះ នៅក្បែរជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិជំនាប់ស្បូវភ្លាំង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី។
កម្លាំងជំនាញនៃអធិការស្រុករុក្ខគិរីបានចុះបង្ក្រាបសង្វៀនមាន់ តែចាប់បានតែវត្ថុតាង រីឯអ្នកលេងរាប់សិបនាក់បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប ។ លោក អ៊ុក សម្ផស្ស នាយប៉ុស្ដិ៍នគរបាល ឃុំស្ដុកប្រវឹកបានប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ព្រោះខាងកម្លាំងជំនាញអធិការស្រុកចុះបង្ក្រាប ។ អ្នកបើកសង្វៀនជល់មាន់នៅចំណុចនេះដែរ ព្រោះទីនោះជាតំបន់ស្ងាយដាច់ស្រយ៉ាលក្នុងព្រៃក្បែរជើងភ្នំ ។ ដូច្នេះហើយ ទើបសមត្ថកិច្ចជួបការលំបាកក្នុងការចុះបង្ក្រាប ចាប់អ្នកលេងមិនបាន ចាប់បានតែវត្ថុតាង ។ សង្វៀនជល់មាន់នេះ បានបើកដំណើរការយូរហើយ ។ ក្រុមអ្នកជល់មាន់បានណាត់គ្នាជល់យ៉ាងទូលំទូលាយ ព្រោះនៅទីនោះមានសុវត្ថិភាពល្អ។ ប្រភពដដែលបានបញ្ជាក់ថា ពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប មានអ្នកលេងគគ្រឹកគគ្រេងគួរសមដែរ តែដោយសារភូមិសាស្ត្រមិនអំណោយផល ទើបចាប់បានតែវត្ថុតាង រីឯអ្នកលេងរត់ប្រសាចឡើងលើភ្នំ ។ នៅក្នុងរបាយការណ៍ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មានម៉ូតូចំនួន១៤គ្រឿង មានជល់០១ក្បាល និងសម្ភារសង្វៀនមាន់មួយចំនួនទៀត ។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងជំនាញដឹកយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង