Banner KNP Detail Top

មន្ត្រីកងរាជអាវុធព្រះសង្ឃ និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នា

មន្ត្រីកងរាជអាវុធព្រះសង្ឃ និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នា

ខេត្តស្វាយរៀង: មន្ត្រីកងរាជអាវុធព្រះសង្ឃនិងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នានៅក្រុងស្វាយរៀងនិងស្រុកចន្ទ្រាក្នុងថ្ងៃតែមួយ។
ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង ២២:០២ នាទីយប់ ថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ១៣ Km ០៦និង០៧ ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង មាន
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ ស ពាក់ស្លាកលេខ កណ្ដាល ៣A ២៨១៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរ ពីត្បូងទៅជើង ស្រាប់តែមានរថយន្តម៉ាក លុចសុីស ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២BM ៥០៩០ បើកបរដោយឈ្មោះ ឆាយ សំភាស់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថ រស់នៅភូមិ កំពង់ចក ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង មិនប្រកាន់ស្ដាំ ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ចំណែក រថយន្តខូចខាតទាំងស្រុងផ្នែកខាងមុខ។
ក្រោយមកអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដោយឃើញសភាពមិនស្រួលបានរត់គេចខ្លួនភ្លាមៗផងដែរ រីឯអ្នករងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងសមត្ថកិច្ចបានវាស់វែងអូសយកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងដើម្បីចាត់ការបន្តតាមច្បាប់។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ខែមិនាឆ្នាំ២០២៣ ស្ថិតនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា មានម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខស្វាយរៀង ១K១៩០៤បើកបដោយឈ្មោះ ទេព សារ៉ែន ភេទ ប្រុស អាយុ ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ តាដេវ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀងនិងអ្នករួមដំណើរជាព្រះសង្ឃព្រះនាមឈ្មោះ ទេព យាន ព្រះជន្ន៦ វស្សាគង់វត្តបារ៉ាយណ៍ហើយបានបត់ឆ្វេងមិនប្រយត្ន័ខណះនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១O១៨១៤បើកបដោយឈ្មោះប៉ះ គង់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ខឹម ឃឿន មុខរបរ កសិករ អាយុ៤១ឆ្នាំ រស់នៅភូមិ សែនត ឃុំចន្រ្ទា ស្រុកចន្រ្ទាជាន់ហ្វ្រាំងមិនទាន់ក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
អ្នករងរបួសទាំងសងខាងត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង