Banner KNP Detail Top

មហាជនជាពិសេសអ្នកស្នេហាគុនខ្មែរ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ ឈឿង ល្វៃ

មហាជនជាពិសេសអ្នកស្នេហាគុនខ្មែរ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ ឈឿង ល្វៃ

ភ្នំពេញ៖ ជាក់ស្ដែងកីឡាកររូបនេះ ធ្វើបានយ៉ាងល្អនៅលើសង្វៀនការប្រកួត IPCC Kun Khmer កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយផ្ដួលកីឡាករ កងមឿងឆាង ត្រឹមទឹកទី១ ដោយប្រើពេលមិនដល់២នាទីផង ស្របពេលកីឡាករខ្មែររូបនេះ ធ្លាប់បានផ្ដួលកីឡាករកម្ពុជាជាច្រើននាក់ និងមិនដែលស្គាល់ពាក្យថាសន្លប់ឡើយ ។
មួយរយៈចុងក្រោយមកនេះ មហាជនជាពិសេសអ្នកស្នេហាគុនខ្មែរ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ ឈឿង ល្វៃ ស្របពេលដែលកីឡាកររូបនេះ ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតមួយរយៈពេលចុងក្រោយនេះ។ ភាពជោគជ័យរបស់ម្ចាស់មេដាយមាស Sea Game រូបនេះបានធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលចំពោះកីឡារករគីឡូធ្ងន់របស់កម្ពុជារូបនេះ ដែលជាធនធានរបស់កីឡាគុនខ្មែរកម្ពុជាឈានដល់ការលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
ជាមួយគ្នានេះ អ្នកគាំទ្រគុនខ្មែររំពឹងថានៅថ្ងៃខាងមុខ កីឡាករ ឈឿង ល្វៃ អាចនឹងឈរនៅលំដាប់កំពូលកីឡារករគីឡូរធ្ងន់របស់គុនខ្មែរ បន្ទាប់ពី ព្រំ សំណាង និង ធឿន ធារ៉ា ក៏ព្រោតែទម្រង់នៃការវាយរបស់កីឡាកររូបនេះ ហាក់មានភាពរីកចម្រើនពីមួយប្រកួតទៅមួយប្រកួតតែម្តង៕

អត្ថបទដែលជាប់ទាក់ទង