Banner KNP Detail Top

ជនសង្ស័យកាច់សោ.ក ម៉ូតូយកទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើល

ជនសង្ស័យកាច់សោ.ក ម៉ូតូយកទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចជិតរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូរបស់គាត់នៅមុខផ្ទះប្រជាពលរដ្ឋជិតកន្លែងធ្វើការ ដោយបានចាក់សោ.ក និងចាក់សោជន្ទល់ត្រឹមត្រូវ តាំងពីថ្ងៃមក ហើយរូបគាត់ក៏បានចូលទៅធ្វើការចាក់បេតុងនៅការដ្ឋានសាងសង់ផ្ទះជិតនោះ។ លុះពេលដល់ចប់ម៉ោងធ្វើការ រូបគាត់ក៏បានដើរចេញមកក្រៅ បំរុងយកម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់ ដោយមិនដឹងថា ត្រូវជនសង្ស័យលួចកា.ច់សោ.កយកទៅបាត់តាំងពីពេលណានោះទេ ដោយបន្សល់ទុកតែសោចាក់ជន្ទល់នៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើមានឈ្មោះ ជីវ៉ា អាយុ២៨ឆ្នាំ មុខកម្មករចាក់បេតុង ស្នាក់បន្ទប់ជួលម្តុំផ្សារព្រៃទា ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យកាច់សោ.កយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P 9556។ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ក៏ដូចជាម៉ូតូរបស់គាត់ត្រឡប់មកវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង