Banner KNP Detail Top

ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ៧នាក់ ស្រុកបាកាន នៅពោធិ៍សាត់


ខេត្តពោធិ៍សាត់ ៖ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃអង្គារទី១៤ ខែមីនា ឆ្នាំ២០២៣។ ស្រ្តីចំនួន ០៧នាក់ បានប្រមូលផ្ដុំគ្នាលួចលេងល្បែងស៉ីសងខុសច្បាប់(លេងបៀ) ត្រូវបានកម្លាំងនគរបាលជំនាញស្រុកបាកាន ចុះឃាត់ខ្លួនយកមកសាកសួរ។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនស្រ្តីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន ៥នាក់ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង (បៀរ) ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ មឿន រិទ្ធ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលស្រុកបាកាន បានឱ្យដឹងថា អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៧នាក់ ១-ឈ្មោះ មឿន រិទ្ធ ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិខ្វាវឃុំរំលេចជាម្ចាស់ផ្ទះ ។ ២-ឈ្មោះ ផុន ផល ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ ៣-ឈ្មោះ ហុិន ឡី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៤-ឈ្មោះ លន តុប ភេទស្រី អាយុ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ។ ៥-ឈ្មោះ ហ៊ន រីម ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៦-ឈ្មោះ យន យិង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ ៧-ឈ្មោះ ស៊ុម សៀក ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
វត្ថុតាងដកហូតរួមមាន ៖ បៀរចំនួន ៥៧សន្លឹក និងកម្រាលក្រដាសកេសចំនួន ១ ។
ប្រភពរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ចំពោះម្ចាស់ផ្ទះ និងអ្នកលេងទាំងអស់នេះ កម្លាំងនគរបាលបាននាំយកមកប៉ុស្តិ៍រដ្ឋបាលរំលេច ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យា មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀត និងបានឱ្យត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទដែលជាប់ទាក់ទង