Banner KNP Detail Top

លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យទី៣ អសមត្ថភាពខ្លាំងណាស់ ចោរឆក់ប្រជាពលរដ្ឋក្រីក្រធ្លាក់ពីលេីរុឺម៉កម៉ូតូបាក់ដៃ ប្រពន្ធមកឈយំសឹងតែននាលដី មេប៉ុស្តិ៍និងមន្រ្តីមូលដ្ឋានដេកមិនដឹងអីសោះ

លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យទី៣ អសមត្ថភាពខ្លាំងណាស់ ចោរឆក់ប្រជាពលរដ្ឋក្រីក្រធ្លាក់ពីលេីរុឺម៉កម៉ូតូបាក់ដៃ ប្រពន្ធមកឈយំសឹងតែននាលដី មេប៉ុស្តិ៍និងមន្រ្តីមូលដ្ឋានដេកមិនដឹងអីសោះ


បុរសម្នាក់កំពុងបេីករុឺមកតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្បែរស្តុបសេះមាសសុខៗស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងមកពីក្រោយធ្វេីសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចបណ្ដាលឲ្យបុរសជនរងគ្រោះធ្លាក់ពីលេីរុឺម៉កកង់បីបាក់ដៃម្ខាង ហេីយជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រម៉ោលដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននិងលោក មេប៉ុស្តិ៍ សូម្បីបន្តិច កេីតហេតុរួចភ្លាមៗបងប្អូនប្រជាពលរដ្ឋបានខលហៅទ្បានពេទ្យដឹកជនរងគ្រោះទៅព្យាបាល មួយសន្ទុះក្រោយមកក៏ឃេីញស្រ្តីជាប្រពន្ធជនរងគ្រោះចុះមកដល់កន្លែងកេីតហេតុឈយំដៃជូតទឹកភ្នែកយ៉ាងសង្វែគរាប់ម៉ោងរង់ចាំមេីលសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣មកតែគ្មាននរណាម្នាក់មកសោះធ្វេីឲ្យសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំងក្នុងកាដឹកនាំរបស់លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យទី៣ គ្មានភាពកក់ក្ដៅជូនពលរដ្ឋទ្បេីយ សង្ស័យថាលោកមេប៉ុស្តិ៍នាំកូនចៅដេកអស់ហេីយរាល់យប់ ទេីបបណ្ដែតបណ្ដោយឲ្យចោរឆក់ប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យលេីដងផ្លូវ
ហេតុការណ៍នេះកេីតទ្បេីងនៅវេលាម៉ោង៤.៣០នាទីទៀបភ្លឺ ថ្ងៃ ទី១៣ ខែមីនា ឆ្នាំ ២០២៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង