Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

បុរសម្នាក់ បេីករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ


ភ្នំពេញ ៖ កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានបេីករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿនរួមនឹងផ្លូវកោងផងក៏ជ្រុលចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អេីលនិងដាច់ដំណេកប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

មុនកេីតហេតុគេឃេីញរថយន្តម៉ាក Toyota Camry បាឡែនពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2O-5698 បើកក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុដោយផ្លូវរាងកោងផង បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យបាក់ជញ្ចាំងផ្ទះមួយផ្ទាំង ឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះគេឃេីញបុរសម្នាក់បានបេីកទ្វាររថយន្តបង្កចេញមកក្រៅដោយមិនរងរបួស និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះឡេីយ ។

សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញផ្នែកចរាចរណ៍បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង