Banner KNP Detail Top

ខ្លំាងប៉ះខ្លំាង! បុរស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នាំខ្លួនយកទៅសាកសួរ បន្ទាប់ពីបក្សពួកគេបានប្រើ

ខ្លំាងប៉ះខ្លំាង! បុរស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នាំខ្លួនយកទៅសាកសួរ បន្ទាប់ពីបក្សពួកគេបានប្រើអំពើហិង្សា ដោយយកដាវកាប់ទៅលើភាគីជនរងគ្រោះ បណ្តាលឱ្យរងរបួសចំនួន២នាក់


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ខាងជនរងគ្រោះ បានឱ្យដឹងថា បន្ទប់ជួលជនរងគ្រោះ និងបន្ទប់ជនបង្ក គឺនៅក្បែរគ្នា ហើយនៅមុនពេលកើតហេតុ ភាគីខាងជនរងគ្រោះបានផឹកស៊ីនៅក្នុងបន្ទប់ជួល ដោយមានគ្នាចំនួន៥នាក់ ក្នុងនោះស្រី២ និងប្រុស៣នាក់ និងបានទុកម៉ូតូនៅខាងមុខបន្ទប់របស់ខ្លួន។
ចំណែកខាងជនបង្កវិញ ដំបូងមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង មកដល់ចំណុចកើតហេតុមុខបន្ទប់ជួលជនរងគ្រោះ ជនបង្កក៏បានជិះម៉ូតូទាក់ដៃចង្កូតម៉ូតូជនរងគ្រោះដែលទុកនៅខាងមុខបន្ទប់ ហើយជនរងគ្រោះក៏ស្រែកសួរថា ម៉េចបងទើសម៉ូតូមែនបង ជនបង្កក៏បាននិយាយអោយអាចម៍ទៅជនរងគ្រោះ។ លុះបន្ទាប់មក ជនបង្កទាំង២នាក់ក៏បានហៅបក្សពួកម្នាក់ទៀតមកវាយ និងយកដាវមកកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសចំនួន២នាក់ ក្នុងនោះជនរងគ្រោះម្នាក់បែកក្បាល និងម្នាក់ទៀតរងរបួសរយះដៃម្ខាង។
ប្រភពដដែលបន្តទៀតថា ចំណែកជនបង្កវិញ ខណៈពេលកាប់ជនរងគ្រោះរងរបួសហើយ ជនបង្កម្នាក់បានរត់គេចខ្លួនបាត់ និង២នាក់ទៀតបានរត់ចូលបន្ទប់របស់ខ្លួនវិញបិទទ្វារជិតតែម្តង បន្ទាប់មក ខាងជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីជួយអន្តរាគមន៍ភ្លាមៗតែម្តង។
កម្លាំងសមត្ថកិច្ចបានបុកចូលផ្ទះជួល ដោយស្រែកនៅខាងក្រៅបន្ទប់អោយជនបង្កបើកទ្វារ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ក៏បានឃាត់ជនបង្កម្នាក់ និងបក្សពួក២នាក់ទៀត ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ រួមដកហូតម៉ូតូចំនួន៣គ្រឿងផងដែរ ។ ជនរងគ្រោះទាមទារសំណងថ្លៃព្យាបាលរបួសចំនួន១៥០ដុល្លារ ហើយភាគីបង្កមិនមានតំណាងមកដោះស្រាយ ក៏រង់ចាំនៅថ្ងៃទី១៥ ខែមីនា ដើម្បីដោះស្រាយថ្លៃព្យាបាល ៕

អត្ថបទដែលជាប់ទាក់ទង