Banner KNP Detail Top

សមត្ថកិច្ចកំណត់មុខសញ្ញាគប់កញ្ចក់រថយន្ត ពីរនាក់ ក្រោយធ្វើសកម្មភាពនៅរំលងអធ្រាត្រ ចុងក្រោយឃាត់ខ្លួនជនបង្កបានចំនួន ពីរនាក់

សមត្ថកិច្ចកំណត់មុខសញ្ញាគប់កញ្ចក់រថយន្ត ពីរនាក់ ក្រោយធ្វើសកម្មភាពនៅរំលងអធ្រាត្រ ចុងក្រោយឃាត់ខ្លួនជនបង្កបានចំនួន ពីរនាក់

បាត់ដំបង: នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកសង្កែ បានស្រាវជ្រាវលើករណីគប់កញ្ចក់រថយន្តមួយលើក ចុងក្រោយឃាត់ខ្លួនជនបង្កបានចំនួន ពីរនាក់នាំមកការិយាល័យជំនាញ។
ជនបង្កឈ្មោះញ៉ិល វី ភេទប្រុស អាយុ ១៤ឆ្នាំ និងឈ្មោះរេន មេសា ភេទប្រុស អាយុ ១៥ឆ្នាំ ទាំង ០២នាក់មានទីលំនៅក្នុងក្រុមទី០៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ យុវជនខាងលើនៅយប់រំលងអធ្រាត្រ ថ្ងៃទី ១៣ ខែមីនា នៅត្រង់ចំណុចកើតហេតុកំណាត់ផ្លូវជាតិលេខ ៥ ក្នុងក្រុមទី ០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែបានយកដុំថ្មគប់កញ្ចក់លើរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយពណ៌ទឹកក្រូច ស៊េរីឆ្នាំ ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៧៦២ ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស បណ្តាលឱ្យខូចខាតបែកកញ្ចក់ផ្នែកខាងមុខ និងរងរបួសមនុស្សម្នាក់ផងដែរ។
ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានគប់ទៅលើរថយន្តខាងលើពិតប្រាកដមែនមិនមែនជាគំនុំទេ គ្រាន់តែគប់លេងតែប៉ុណ្ណោះ។ នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង