Banner KNP Detail Top

ទីតាំងបទល្មើសឈូសជ្រៀក និងស្តុកឈើប្រណីតមួយកន្លែង នៅក្នុងមូលដ្ឋានផ្ទះគំរូ ជិត (សាលាបឋមសិក្សា តេជោទឹកខៀវ)ជួរខាងក្រោយសាលារៀនចម្ងាយប្រហែលជាង ៥០ ម៉ែត្រ ភូមិស្ទឹងខៀវតេជោ

ទីតាំងបទល្មើសឈូសជ្រៀក និងស្តុកឈើប្រណីតមួយកន្លែង នៅក្នុងមូលដ្ឋានផ្ទះគំរូ ជិត (សាលាបឋមសិក្សា តេជោទឹកខៀវ)ជួរខាងក្រោយសាលារៀនចម្ងាយប្រហែលជាង ៥០ ម៉ែត្រ ភូមិស្ទឹងខៀវតេជោ

ខេត្តព្រះវិហារ ៖ ថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ១៥ នាទី ទីតាំងបទល្មើសឈូសជ្រៀក និងស្តុកឈើប្រណីតមួយកន្លែង នៅក្នុងមូលដ្ឋានផ្ទះគំរូ ជិត (សាលាបឋមសិក្សា តេជោទឹកខៀវ)ជួរខាងក្រោយសាលារៀនចម្ងាយប្រហែលជាង ៥០ ម៉ែត្រ ភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពឈូសជ្រៀកឈើយ៉ាងកក្រើក គ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញណាចុះបង្ក្រាបឡើយ។
ទីតាំងបទល្មើសឈូសជ្រៀក និងស្តុកឈើប្រណីតមួយកន្លែងនេះ បានបើកដំណើរការធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយឃើញមានឈើជាច្រើនគំនរ តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះទៅធ្វើការទប់ស្កាត់បង្ក្រាបម្តងណាសោះឡើយ បណ្ដែតបណ្ដោយឲ្យម្ចាស់ទីតាំងនេះ រកស៊ីបំផ្លិចបំផ្លាញ ផលអនុផលព្រៃឈើធនធានធម្មជាតិ តាមតែអំពើចិត្តយ៉ាងរលូនអស់រយៈរាប់ឆ្នាំ ៕
\

អត្ថបទដែលជាប់ទាក់ទង