Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន អញ្ជើ ញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើ ញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់

/ភ្នំពេញ៖ នៅថ្ងៃទី ១៦ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញា បត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ៤,៥៦៦នាក់ នារី២,០៣២នាក់។ ពិធីប្រគល់សញ្ញា បត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
បើតាមលោកឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយបា នឱ្យដឹងថានិស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រ បរិ ញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ។ និស្សិតទទួលសញ្ញាបត្រទាំងនេះក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦ នាក់នារី១៨នាក់ផងដែរ។
យោងតាមការស្ទង់មតិនិស្សិតត្រូវទទួលសញ្ញាបត្រនេះអ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ ភាគរយក្នុងនោះការ ងារត្រូវជំនាញសិក្សាស្មើ៧៦.៣៦ភាគ រយ,ការងារមិនត្រូវជំនាញសិក្សាស្មើ ១២.៨៤ភាគរយនិងការងារជាអាជីវ កម្មផ្ទាល់ខ្លួនស្មើ ១០.៨១ ភាគរយ។
សាកលវិទ្យាល័យបៀលប្រាយគឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ចំណាស់មួយនៅកម្ពុជា។សាកលវិទ្យាល័យនេះ បានចូលរួមបណ្តុះបណ្តាលធនធានមនុ ស្សតាំងពីឆ្នាំសិក្សា ២០០០-២០០១ មកម្ល៉េះ។
ប្រភពសាកលវិទ្យាធិការបានឱ្យដឹងថាគិតចាប់ពីឆ្នាំសិក្សា២០០០-២០០១ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លង មកនេះនិស្សិតគ្រប់កម្រិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយសរុបចំនួន៨៨,០៩៤នាក់ នារី៣០,៩៧០នាក់។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ និស្សិតកំពុងសិក្សាសរុបចំនួន ២៤, ៤០០នាក់នារី ១២,២០០នាក់ ) ។ បច្ចុប្បន្នសាកលវិទ្យាល័យមានទីតាំងគោលរាជធានីភ្នំពេញចំនួន១និងសាខាតាមខេត្តចំនួន៨ផ្សេងទៀតរួមមានខេត្ត សៀមរាប ខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ ខេត្តស្ទឹងត្រែងនិងខេត្តត្បូង ឃ្មុំ,និងមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកនិងសាស្រ្តាចារ្យសរុបចំនួន១,១៣១នាក់នារី ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង