Banner KNP Detail Top

ជនជាតិចិនចំនួន៣នាក់ ទើបមកពីដកលុយនៅធនាគារ រួចទុករថយន្តមុខហាងផឹកស៊ីមួយកន្លែង ក្រោយមក ក៏ស្រាប់តែ

ជនជាតិចិនចំនួន៣នាក់ ទើបមកពីដកលុយនៅធនាគារ រួចទុករថយន្តមុខហាងផឹកស៊ីមួយកន្លែង ក្រោយមក ក៏ស្រាប់តែមានជនសង្ស័យវាយបំបែកកញ្ចក់រថយន្ត រួចយកលុយអស់៣ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវវិមានសព មុខហាងស៊ីឈួន ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
នៅមុនពេលកើតហេតុ ជនជាតិចិនទាំង៣នាក់ទើបតែមកពីដកលុយនៅធនាគារកាណាឌីយ៉ា ដោយទុកលុយនៅក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ ហើយទុកលុយនៅក្នុងរថយន្ត។ បន្ទាប់មកពួកគាត់ បាននាំគ្នាទៅហាងផឹកស៊ីយីហោ «ស៊ីឈួន» ដោយទុករថយន្តនៅខាងមុខហាង ខណៈពេលជនជាតិចិនទាំង៣នាក់កំពុងតែផឹកស៊ីបានមួយសន្ទុះធំ ហើយស្រវឹងស្រឿងៗក៏បានចេញមកខាងក្រៅ ស្រាប់តែវ៉ាក់អើឃើញរថយន្ដរបស់គាត់ ត្រូវជនសង្ស័យវា.យកម្ទេចកញ្ចក់មួយផ្ទាំងផ្នែកខាងឆ្វេង ហើយក៏ទៅមើលលុយដែលទុកក្នុងរថយន្តខាងលើ ក៏ស្រាប់តែបាត់អស់រលីង រួចក៏ប្តឹងទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យភ្លាមៗតែម្តង។
រថយន្តដែលត្រូវជនសង្ស័យវា.យកញ្ចក់យកលុយអស់៣ម៉ឺនដុល្លារនោះ ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AI-1677 ។
សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានសួរនាំពីជនរងគ្រោះ និងនាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុនេះ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីមានវិធានការស៊ើបសង្កេតស្វែងរកជនសង្ស័យ យកមកផ្តល់ផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង