Banner KNP Detail Top

ចាប់រថយន្ត ១គ្រឿង ដែលសង្ស័យគ្មានពន្ធ ពាក់ផ្លាកលេខក្លែងបន្លំ

ចាប់រថយន្ត ១គ្រឿង ដែលសង្ស័យគ្មានពន្ធ ពាក់ផ្លាកលេខក្លែងបន្លំ


ខេត្តបន្ទាយមានជ័យ៖ ប្រតិបត្តិការនេះដឹកនាំដោយព្រះរាជអាជ្ញាធររងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងនគរបាល កងរាជអាវុធមហត្ថប្រមាណជិត ១០នាក់ បានចុះចាប់រថយន្តម៉ាក Luxes HS250h ចំនួន១គ្រឿង ដែលសង្ស័យគ្មានពន្ធហើយពាក់ផ្លាកលេខក្លែងបន្លំ។
មន្ត្រីគយ និងរដ្ឋាករ បានចាប់រថយន្តម៉ាក Luxes HS250h ចំនួន១គ្រឿង ដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំ ដែលម្ចាស់មិន បានសហការនៅ ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នៅពេលដែលចាប់រថយន្តស៊េរីទំនើប ១គ្រឿង នៅមុខអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូហ្គោឌិននៅផ្លូវមកកាន់វត្តត្រាចក្រុងប៉ោយប៉ែត នៅពេលដែលចុះចាប់រថយន្ត១គ្រឿងស៊េរីទំនើបបានស្គាល់ថា ជារបស់បុគ្គលិកកាស៊ីណូដែលស្នាក់នៅក្នុងអគារហើយម្ចាស់មិនបានសហការជាមួយមន្ត្រីចម្រុះនោះទេ។ កម្លាំងបានហៅជាងធ្វើសោរមកឆ្កឹះបើកទ្វារយករថយន្តទៅទុកនៅស្នាក់ការគយ និងរដ្ឋាករ ដើម្បីឱ្យម្ចាស់ចូលដោះស្រាយតាមច្បាប់។
គួររំលឹកថា គេឃើញមួយរយៈនេះមន្ត្រីគយ និងរដ្ឋាករទាំងគយសាខាខេត្តនិងគយតំបន់ឬហៅថាគយក្រសួងបានចុះបង្ក្រាបនិងចាប់រថយន្ត និងម៉ូតូគ្មានពន្ធជាញឹកញាប់នៅក្រុងប៉ោយប៉ែតដែលក្រុងសេដ្ឋកិច្ចជាប់ព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់រថយន្តម៉ូតូស៊េរីទំនើបចាប់បានជាបន្តបន្ទាប់ដែលគ្មានពន្ធ៕

អត្ថបទដែលជាប់ទាក់ទង