Banner KNP Detail Top

បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន (រងគ្រោះដោយ ពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ) នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី សៀង ស្រីអូន អាយុ២២ឆ្នាំ ដែលបានទទួលមរណភាព

បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន (រងគ្រោះដោយ ពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ) នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី សៀង ស្រីអូន អាយុ២២ឆ្នាំ ដែលបានទទួលមរណភាព កាលពីវេលា ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ ពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្ត កំពត ។

ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអ្នកម្តាយមនុស្សធម៌ មានក្តីក្តុកក្តួល រន្ធត់ចិត្តក្រៃលែង និងតែងតែយកចិត្តទុកដាក់គិតគូរ ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃកេីតហេតុដំបូង ជួយសង្គ្រោះបន្ទាន់ ព្យាបាល ថែទាំ លេីកទឹកចិត្ត នឹកសង្ឃឹមថានឹងបានជាសះស្បេីយឡេីងវិញ ប៉ុន្តែជាអកុសលការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ បានព្យាយាមជួយសង្គ្រោះ អស់ ពី សមត្ថភាព ហេីយ នៅតែមិនអាចយកឈ្នះចង្កូមមច្ចុរាជបានឡេីយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព សៀង ស្រីអូន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញេីលេីកទឹកចិត្តដល់លោក ផេង វឿន ដែលត្រូវជាស្វាមីរបស់ ស្រីអូន ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូជម្នះការលំបាកដេីម្បីជីវិតរស់នៅបន្តទៀត ជាពិសេសត្រូវជំរុញកូនស្រីអាយុ ទេីបតែជាង ៣ឆ្នាំ ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ ដេីម្បីអនាគតភ្លឺស្វាង។

ម្តាយបង្កេីត ម្តាយក្មេក ក្រុមគ្រួសារសព និងស្វាមីរបស់ សៀង ស្រីអូន មានក្តីរំភេីបក្តុកក្តួល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរជាបន្តបន្ទាប់ ជាពិសេសទំនុកបម្រុងដល់ថ្លៃព្យាបាលទាំងស្រុង លេីកទឹកចិត្ត និងផ្តល់អំណោយជាស្បៀង សម្ភារប្រេីប្រាស់ ថវិកាជាបន្តបន្ទាប់ចំនួន ៣លេីក ក្នុងអំឡុងពេលកំពុងព្យាបាល។ ហេីយថ្ងៃនេះ ជាលេីកទី៤ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះមកចូលរួមរំលែកមរណទុក្ខ ជូនដំណេីរជាលេីកចុងក្រោយ និងចូលបុណ្យសពនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ១០លានរៀល។

តាមការបញ្ជាក់របស់ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា «ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀន បានផុតដង្ហើមហើយ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ ពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្ត កំពត ។»

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទៀបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង។ សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ។»

«អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកដែរ ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាព ពីកត្ដាប្រឈម និងកត្ដាគ្រោះថ្នាក់របស់គាត់ តែទោះជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុមគ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពបច្ចេកទេស ទោះរស់បានរយៈពេលខ្លីក៏ប្រឹងប្រែងដែរ។ ឥឡូវថ្ងៃនេះក៏បានមកដល់ ដូចអ្វីជាការវាយតម្លៃទុក ទោះបីជាវិទ្យាសាស្ដ្រជឿនលឿនយ៉ាងណា ព្រោះកន្លងមកអ្នកជំងឺក៏បានទៅទទួលការព្យាបាលនៅប្រទេសវៀតណាម និងថៃ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។

អត្ថបទដែលជាប់ទាក់ទង