ចាប់ខ្លួន និងនាំខ្លួនស្ត្រីម្នាក់ ជាអ្នករកស៊ីដេញថ្លៃរៀបចំកម្មវិធីខនសឺត ពីបទរំលោភលើទំនុកចិត្ត
ចាប់ខ្លួន និងនាំខ្លួនស្ត្រីម្នាក់ ជាអ្នករកស៊ីដេញថ្លៃរៀបចំកម្មវិធីខនសឺត ពីបទរំលោភលើទំនុកចិត្ត
ខេត្តកំពត ៖ ជនសង្ស័យនេះឈ្មោះ ម៉ា ស្រីណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នករកស៊ីដេញថ្លៃរៀបចំកម្មវិធីខនសឺត មានទីលំនៅផ្ទះលេខ៥១០ ផ្លូវ៥ បុរីពីភពថ្មីចំការដូង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និង បទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាពីអំឡុងឆ្នាំ២០២០ ដោយជនត្រូវចោទ ត្រូវផ្តន្ទាទោសតាមបញ្ញត្តមាត្រា ៣៩១ ៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានចុះទៅសហការជា មួយនគរបាលមូលដ្ឋានស្រុកឈូក ខេត្តកំពត ដោយបានអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៨៣ «ឋ» ដចន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ និងដីការបង្គាប់ឲ្យនាំខ្លួនលេខ១៥០៩(ឋ) ដចន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ របស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឲ្យចាប់ខ្លួន និងនាំខ្លួនស្ត្រីម្នាក់ ពីបទរំលោ.ភលើទំនុកចិត្ត ។
ចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្តកិច្ចសហការ ប្រគល់ឲ្យទៅនគរបាលខណ្ឌដង្កោ ដើម្បីនាំយកជូនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការជំនុជម្រះក្តី តាមទោសកំហុសដែលជនសង្ស័យបានប្រព្រឹត្ត