Banner KNP Detail Top

ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ បានផ្ទុះការតវ៉ាជាថ្មី ដោយលុតជង្គង់ សំពះអង្វរស្នើសុំដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយ…..

ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ បានផ្ទុះការតវ៉ាជាថ្មី ដោយលុតជង្គង់ សំពះអង្វរស្នើសុំដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយ…..

 

ភ្នំពេញ ៖ ការតវ៉ានេះ បានផ្ទុះឡើងជាថ្មីកាលពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋ ក៏បានជួបប្រមូលផ្តុំគ្នានៅលើដីឡូតិ៍ដែលពួកគាត់ទិញ និងអោយប្រាក់គ្រប់ចំនួនរួចហើយ នៅក្នុងភូមិភ្លូរផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារបានផ្ទុះការតវ៉ាជាថ្មី ដោយលុតជង្គង់សំពះអង្វរស្នើសុំដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍អោយលោកឧកញ៉ា អ៊ឹង ឃាង ប្រធានក្រុមហ៊ុន «អ៊ឹងឃាងគ្រុប» កាត់ប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ទៅតាមកិច្ចសន្យាសះជា និងបញ្ចប់វិវាទផង ។

តាមបដា ដែលជាលិខិតអន្តរាគមន៍លើកទី៤ បានអោយដឹងថា ខ្ញុំបាទនិងនាងខ្ញុំ ជាប្រជាពលរដ្ឋចំនួន៣៨គ្រួសារដែលជាអ្នករងគ្រោះទិញដីពីឧកញ៉ា អ៊ឹង ឃាង នៅភូមិភ្លូរ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំណើរសម្តេចពុក ជួយអន្តរាគមន៍អោយលោកឧកញ៉ា អ៊ឹង ឃាង កាក់ប្លង់ដី កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយគោរពតាមកិច្ចសន្យាសះជា របស់សម្តេច។ នៅក្នុងលិខិតនោះ ក៏បានយោងទៅតាមកិច្ចសន្យាសះជា ចំនួន៣លើក ព្រមទាំងលិខិតផ្សេងៗទៀតផងដែរ។
នេះជាលើកទី៤ ហើយ ដែលពួកគាត់បានផ្ទុះការតវ៉ា ដើម្បីទទួចអោយលោក ឧកញ៉ា អ៊ឹង ឃាង ប្រគល់ប្លង់កម្មសិទ្ធិទៅតាមកិច្ចសន្យាសះជា និងបញ្ចប់វិវាទ បន្ទាប់ពីមានការចូលរួមដោះស្រាយនៅចំពោះមុខលោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។


តាមប្រជាពលរដ្ឋដែលបានផ្ទុះការតវ៉ា បានអោយដឹងថា ពួកគាត់បាននាំគ្នាមកទិញដីឡូតិ៍ របស់លោកឧកញ៉ា អ៊ឹង ឃាង នេះ ដែលមានលោកឧកញ៉ា ឡាយ លន់ ជាអ្នកតំណាងលក់អស់រយៈពេលប្រមាណជាង៣ឆ្នាំមកហើយ និងបានប្រគល់ប្រាក់គ្រប់ចំនួន។ នៅក្នុងការទិញលក់នោះ ក្រុមហ៊ុនបានធ្វើកិច្ចសន្យាថា កាត់ប្លង់រឹងជូនពួកគាត់ក្នុងរយៈពេលប្រមាណ៣ទៅ៦ខែហើយ ក្រោយមកបាត់ដំណឹងរហូត ទើបពួកគាត់នាំគ្នាតវ៉ា។
ប្រជាពលរដ្ឋ បានអោយដឹងទៀតថា ពួកគាត់ជាអ្នករងគ្រោះម្តងហើយម្តងទៀត ខណៈពេលដែលលោក ឧកញ៉ា អ៊ឹង ឃាង នៅចំពោះមុខ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកមេធាវី បានធ្វើកិច្ចសន្យា សះជា បន្តបន្ទាប់ ដើម្បីបញ្ចប់វិវាទ តែឧកញ៉ា អ៊ឹង ឃាង មិនគោពច្បាប់ មិនអនុវត្តកាតព្វកិច្ចលើកិច្ចសន្យា និងឯកសារផ្សេងៗដែលបានសន្យាចំពោះមុខប្រជាពលរដ្ឋ អ្នកច្បាប់ និងថ្នាក់ដឹកនាំឡើយ។
ប្រជាពលរដ្ឋក៏បានលុតជង្គង់សំពះសុំអង្វរដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគន៍អោយលោកឧកញ៉ា អ៊ឹង ឃាង កាត់ដីធ្វើប្លង់ជូនប្រជាពលរដ្ឋដោយក្តីអនុគ្រោះផង។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ សារព័ត៌មានពុំទទួលបានការបំភ្លឺណាមួយពី លោកឧកញ៉ា អ៊ឹង ឃាង ដែលធ្លាប់មានរឿងអាស្រូវដីធ្លី ៕

អត្ថបទដែលជាប់ទាក់ទង