Banner KNP Detail Top

តារាសម្តែងនាង ស៊ុ សុម៉ាលី បន្ទាប់ពីនាងបានប្រកាសផ្តាច់ស្នេហ៍ ជាមួយបុរសជាអាណិកជនខ្មែររស់នៅអាមេរិក ជាការខកស្នេហ៍ជាលើកទី២សម្រាប់រូបនាង

តារាសម្តែងនាង ស៊ុ សុម៉ាលី បន្ទាប់ពីនាងបានប្រកាសផ្តាច់ស្នេហ៍ ជាមួយបុរសជាអាណិកជនខ្មែររស់នៅអាមេរិក ជាការខកស្នេហ៍ជាលើកទី២សម្រាប់រូបនាង

ភ្នំពេញ ៖ ស្រីស្អាត ស៊ុ សុម៉ាលី បានដាច់ចិត្តទម្លាយរឿងរ៉ាវនេះ ជាសាធារណៈឲ្យមហាជនបានដឹង បន្ទាប់ពីនាងបានបង្ហាញតម្រុយមួយពីការបែកបាក់ស្នេហាជាលើកទី២របស់នាង ខណៈពេលដែលរឿងនេះ ក៏ត្រូវបានចុះផ្សាយតាមសារព័ត៌មានស្រុកផងដែរ។ ដូចជាពាក្យចាស់ពោលថា «ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ» នៅទីបំផុត ស្រីស្អាត ស៊ុ សុម៉ាលី បានចេញមុខបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងរបស់នាង ជាមួយនឹងអតីតគូដណ្តឹងដែលជាអណិកជនរស់នៅអាមេរិកនោះ បានផ្តាច់ពាក្យវិញហើយ។
ស្រីស្អាត ស៊ុ សុម៉ាលី បានបង្ហោះសារដោយខ្លីតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំសុំប្រកាសជាសាធារណៈម៉ងទៅថា ខ្ញុំជាមួយគូដណ្ដឹងម្នាក់នឹងបានផ្ដាច់ពាក្យចប់ស្រេចបាច់ ហើយមិនមានអីពាក់ព័ន្ធគ្នាទៀតទេ»។
ក្រោយប្រកាសពីការបែកបាក់គ្នានេះ នាងក៏បានបង្ហោះសារបន្ថែមថា «នៅពេលយើងបានជួបមនុស្សម្នាក់ ដែលស្រលាញ់យើងដោយគ្មានលក្ខខណ្ឌ ទោះយើងជាមនុស្សដែលមិនស្អាតបំផុត ឬល្អបំផុត មិនថាធាត់ស្គម ខ្មៅឬស ឈឺឬជា គឺតែងតែបារម្ភគ្រប់ពេល គេនៅតែប្រើពាក្យថា បងស្រលាញ់គ្រប់យ៉ាងជាអូន ហើយស្រលាញ់ខ្លាំងទៀត »។ មូលហេតុដែលនាងសម្រេចចិត្តផ្តាច់ពាក្យជាមួយអតីតគូដណ្តឹងនាពេលនេះ គឺដោយសារមានបញ្ហាជាច្រើន ហើយនិយាយដោយខ្លី គឺការរស់នៅមិនចុះសម្រុងនឹងគ្នា»។ នាងបញ្ជាក់ថា «ក្រោយបែកបាក់គ្នានេះ គឺនាងមិនមានអារម្មណ៍សោកស្តាយអ្វីច្រើនឡើយ ព្រោះរឿងបានចប់ទៅហើយ ខណៈពេលដែលពួកនាងទាំងពីរបានស្ម័គ្រចិត្តបែករៀងៗខ្លួន»។
ទោះជាយ៉ាងណា ក្រោយលឺដំណឹងនេះ គេឃើញមានមិត្តភក្តិ ជាពិសេសបណ្តាអ្នកធ្លាប់គាំទ្រការសម្តែងរបស់នាងនោះ បានចូលទៅធ្វើការខំមិន ដោយម្នាក់ៗសម្តែងការសោកស្តាយ និងស្នើឲ្យនាងមានភាពរឹងមាំចំពោះរឿងរ៉ាវមួយនេះ។
គួរបញ្ជាក់ថា ស៊ុ សុម៉ាលី ធ្លាប់ជួបប្រទះស្នេហាមិនសមប្រកបជាលើកដំបូងជាមួយនឹងអតីតស្វាមីដែលជាអ្នករកស៊ីមួយរូបនៅរាជធានីភ្នំពេញ ក្នុងពេលចំណងស្នេហាជាប្តីប្រពន្ធរបស់អ្នកទាំងពីរទទួលបានកូនស្រីម្នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង