ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ ពាក់ព័ន្ធករណីជិះម៉ូតូយកកាំបិតដេញកាប់យុវជនម្នាក់ បញ្ជូនទៅតុលាការខេត្ត
ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ ពាក់ព័ន្ធករណីជិះម៉ូតូយកកាំបិតដេញកាប់យុវជនម្នាក់ បញ្ជូនទៅតុលាការខេត្ត
បន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានអនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យហើយ កម្លាំងការិយាល័យនគរបាលកម្រិតស្រាល បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ យកមកសួរនាំ ពាក់ព័ន្ធករណីជិះម៉ូតូយកកាំបិតដេញកាប់យុវជនម្នាក់ នៅក្រុងសេរីសោភ័ណ្ឌ ។
ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង២៣.០០យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី១៥.០៣.២០២៣ បានទទួលបណ្តឹងឈ្មោះ អុន ម៉ានីត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៦នាក់។
ឃាត់ខ្លួន ជនសង្ស័យ២នាក់ដែលនគរបាលឃាត់ខ្លួននោះ១-ឈ្មោះ វី សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ លី ដូច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិសោភ័ណ។
ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៤.០៣.២០២៣ វេលាម៉ោង២៣.០០នាទី ឈ្មោះ អុន ម៉ានី និងឈ្មោះ នី វណ្ណថៃ ភេទប្រុស អាយុ១៧ឆ្នាំ បានជិតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៏ខ្មៅ សេ៊រីឆ្នាំ២០២២ ជិះចេញពីបន្ទុប់ជួលនៅក្រោយបន្ទាយកងរាងអាវុធហត្តក្រុងសិរីសោភ័ណ នៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ ទៅទិញបាយហូបសួនមានជ័យ (វេទិការខេត្ត) នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពេលដល់ចំណុចក្លីនិចបាន សុខ ស្រាប់តែមានម៉ូតូចំនួន០៣គ្រឿង មានគ្នាចំនួន ០៦នាក់ ម៉ូតូ០១គ្រឿងម៉ាក Msx ពណ៍ស ជិះគ្នា០២នាក់ ម៉ូតូ០២គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ដោយ ០១គ្រឿងជិះគ្នា ០២នាក់អ្នកជិះក្រោយកាន់កាំបិតដាវកែច្នៃពណ៍ស មានប្រវែងប្រហែលកន្លះម៉ែត្រ និង០១គ្រឿងទៀតជិះគ្នា០២នាកអ្នកជិះក្រោយកាន់កាំបិតប៉័ងតោ ហើយជិះដេញតាមម៉ូតូរបស់ឈ្មោះ នី វណ្ណថៃ និងឈ្មោះ អុន ម៉ានីត ហើយយកកាំបិតប៉័ងតោកាប់លើឈ្មោះ អុន ម៉ានីត ចំនួន០៣កាំបិតត្រូវដៃខាងឆ្វេង ពេលនោះឈ្មោះ អ្នក ម៉ានីត លោតចុះពីលើម៉ូតូរត់តែត្រូវបានបក្ខពួកទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំបិតនិងរបួស ចំណែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោកធ្វើសកម្មភាពកាប់ហើយបក្ខពួកទាំង០៦នាក់ជិះម៉ូតូទៅបាត់ ។ ជនរងគ្រោះឈ្មោះ អុន ម៉ានីត មិនស្គាល់បក្ខពួកទាំង០៦នាក់ដែលធ្វើសកម្មភាពយកកាំបិតកាប់មកលើខ្លួនទេ ហើយក៏មិនដែលមានទំនាក់ជាមួយគ្នាដែរ ។
ករណីនេះ ជនរងគ្រោះ សំណូមពរសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមច្បាប់ និងទាមទារសំណងចំនួន ២០០០ដុល្លារ(ពីរពាន់)។
ជនសង្ស័យ២នាក់ ត្រូវបាននគរបាលសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕