Banner KNP Detail Top

ព្រះអង្គសុខចិត្តកាត់កេរ្តិ៍ កាត់ខ្មាស លួចខោអាវទ្រនាប់មនុស្សស្រី ដែលហាលនៅខាងក្រោយផ្ទះ

ព្រះអង្គសុខចិត្តកាត់កេរ្តិ៍ កាត់ខ្មាស លួចខោអាវទ្រនាប់មនុស្សស្រី ដែលហាលនៅខាងក្រោយផ្ទះ


ប្រទេសថៃ៖ ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តសុផាន់បុរី (Suphanburi) នៅពេលព្រះសង្ឃអង្គនេះនិមន្តតាមផ្លូវឌឿងហែម (alley)។ ព្រះសង្ឃដែលមានព្រះជន្ម៤៩វស្សាអង្គនេះបានទាញយកខោអាវទ្រនាប់យ៉ាងតិច៦ពីស្នួហាលខោអាវនៅម្ដុំនោះ។ ព្រះអង្គប្រញាប់ដាក់ខោអាវទ្រនាប់ចូលទៅក្នុងថង់យាម, រួចនិមន្តចេញទៅបាត់ ហាក់ដូចជាគ្មានអ្វីកើតឡើង។ ប្រហែលជាព្រះអង្គនឹកស្មានថាគ្មាននរណាដឹងទេ។ តែប៉ុណ្ណេះរួចខ្លួនហើយ។ ព្រះអង្គពុំបានដឹងថាខ្លួនកំពុងតែប្រព្រឹត្តកំហុសដ៏ធំមួយសម្រាប់ខ្លួនឯង។ ផ្លូវឌឿងហែមនោះ ម្ចាស់ផ្ទះបានដំឡើងកាមេរ៉ាសុវត្ថិភាពតាំងពីយូរមកហើយដើម្បីឃ្លាំមើលសកម្មភាពចេញចូលនៅទីនោះ។ ម្ចាស់ផ្ទះវ័យ៤០ឆ្នាំ នៅពេលបាត់ខោអាវទ្រនាប់របស់ប្រពន្ធ និងកូនស្រីរបស់ខ្លួនបែបនេះ, គាត់មិនអស់ចិត្តក៏ឆែកមើលកាមេរ៉ាសុវត្ថិភាព។ មានរឿងដែលគាត់នឹកស្មានមិនដល់។ ចោរលួចមិនមែនប្រសក់ទេ, ប៉ុន្តែបែរជាព្រះសង្ឃទៅវិញ។
គាត់ប្រាប់ថាខោអាវទ្រនាប់ត្រឹមប៉ុណ្ណឹងគ្មានអ្វីគួរឱ្យអស្ចារ្យ ហើយក៏មិនជាថ្លៃណាស់ណាដែរ។ ប្រពន្ធគាត់ចង់ទិញច្រើនជាងហ្នឹងទៀតក៏បានដែរ។ ប៉ុន្តែគាត់ចង់ផ្ដាំផ្ញើទៅមិត្តនារីៗទាំងឡាយដើម្បីទុកជាមេរៀន និងបង្កើនការប្រុងប្រយ័ត្ន។ មនុស្សយើងមើលពីសម្បកក្រៅមិនអាចដឹងដល់ពោះវៀនបត់ចន្ទាសរបស់ពួកគេបានទេ។ គាត់យល់ថានេះជារឿងដែលគួរឱ្យហួសចិត្តបន្តិច និងជារឿងដែលគួរឱ្យចង់សើចបន្តិច។ គាត់គិតថាការដាក់កាមេរ៉ាសុវត្ថិភាពជារឿងត្រឹមត្រូវ។
ក្រោយពេលបែកធ្លាយរឿងលួចខោអាវទ្រនាប់, ព្រះសង្ឃវរៈទីលោកទូលថាព្រះអង្គមានបញ្ហាផ្លូវចិត្តគិតទៅរឿងផ្ដេសផ្ដាស។ ព្រះអង្គធ្លាប់លេបថ្នាំសរសៃប្រសាទសុខៗក៏ស្រាប់តែឈប់លេបវិញ។ មិនយូរប៉ុន្មានជំងឺចាប់ផ្ដើមរើឡើងវិញ ដែលធ្វើឱ្យព្រះអង្គមានចិត្តវង្វេង។ ហាក់ដូចជាមានអ្វីមកប្រទាញចិត្តរបស់ព្រះអង្គឱ្យគិតទៅរឿងស្មោគគ្រោក។ ព្រះអង្គក៏និមន្តទៅលួចខោអាវទ្រនាប់របស់មនុស្សស្រីតែម្ដង។ នេះបើយោងតាមការអះអាងរបស់មន្ត្រីសង្ឃ១អង្គរាយការណ៍ប្រាប់សមត្ថកិច្ច។
សូមជម្រាបថាវាមិនមែនជារឿងថ្មីពេកទេពាក់ព័ន្ធនឹងករណីមនុស្សប្រុសលួចសំលៀកបំពាក់មនុស្សស្រី។ បើតាមអ្នកចិត្តវិទ្យា និងវិកលវិទ្យា, អាកប្បកិរិយាខុសប្រក្រតីបែបនេះដោយសារមនុស្សនោះកើតអាការៈ១ប្រភេទដែលមានភាពស្រមើស្រមៃទៅលើវត្ថុឥតវិញ្ញាណ (fetishism)។ ពួកគេកំពុងតែរស់នៅក្នុងពិភពស្រមើស្រមៃខ្លាំង (fantasy) ដល់កម្រិតមិនអាចខ្វះរបស់ដែលគេហៅថា fetish នេះបានឡើយ។
ករណីនេះ, សូម្បីតែសាមីខ្លួនក៏មិនអាចដឹង មិនអាចយល់ និងមិនអាចបកស្រាយចេញថាហេតុអ្វីបានជាខ្លួនប្រព្រឹត្តទង្វើបែបនេះ។ នៅក្នុងពិភពលោក, មនុស្សធុននេះក៏មានមិនតិចនាក់នោះទេ។ បើទោះបីជាមិនដល់ថ្នាក់រាប់លាននាក់ ក៏រាប់ម៉ឺន ឬរាប់សែននាក់ផងដែរ។ សូម្បីតែនៅស្រុកខ្មែរយើងក៏មានដែរ។ ធ្លាប់មានសារព័ត៌មានចុះផ្សាយពីករណីបុរសលួចអាវទ្រនាប់មនុស្សស្រី ត្រូវសមត្ថកិច្ចចាប់បាន និងចោទប្រកាន់ពីបទលួច៕

អត្ថបទដែលជាប់ទាក់ទង