Banner KNP Detail Top

អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យឆេះអស់ទាំងស្រុង

អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យឆេះអស់ទាំងស្រុង

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ គ្រោះអគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងជាប់ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យឆេះអស់ទាំងស្រុង ។ ម្ចាស់ទីតាំងឈ្មោះគីម ហួត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។
ទីតាំងនេះ គឺជាប្រភេទសំណង់ថ្មបេតុងប្រក់ស័ង្កសី មានទំហំ១៦ម៉ែត្រគុណនឹង២០ម៉ែត្រ (ជាឃ្លាំង) និងបានឆេះរាលដាលដល់រថយន្តCamery(បាឡែន) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5389 រួមទាំងឆេះគ្រឿងបន្លាស់រថយន្ត និងប្រេងម៉ាស៊ីនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហេីយក៏មិនបង្កឱ្យមនុស្សរងរបួសនោះដែរ ។ ចំពោះមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រតិបត្តិការបង្ការ សង្គ្រោះអគ្គិភ័យនេះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន២៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦០ឡាន និងរថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តក្រុមហ៊ុនOCICទីក្រុងរកោះពេជ្រ ចំនួន៤គ្រឿង,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង,រថយន្តកងពលតូចលេខ70ចំនួន៣គ្រឿង ហើយពន្លត់ចប់នៅម៉ោង១០ព្រឹក នាថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង