Banner KNP Detail Top

ស្ត្រីម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែត្រូវបុរសម្នាក់ បេីករថយន្តមួយគ្រឿង យ៉ាងលឿនមកបុកពេញទំហឹង បណ្ដាលឱ្យដួលស្លាប់មួយរំពេច

ស្ត្រីម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែត្រូវបុរសម្នាក់ បេីករថយន្តមួយគ្រឿង យ៉ាងលឿនមកបុកពេញទំហឹង បណ្ដាលឱ្យដួលស្លាប់មួយរំពេច

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ សពជនរងគ្រោះឈ្មោះ ធូ សុធារី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក ជាស្ត្រីមេម៉ាយនិងមានកូនប្រុសស្រីចំនួន3នាក់ ។
មុនកេីតហេតុគេឃេីញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ចេញពីផ្លូវបេតុងមួយខ្សែជិតផ្សារក្រមួន ទិសដៅពីលិចមកកើត និងបានបត់ឆ្វេងឆ្លងផ្លូវ ខណះពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះដោយស្ត្រីរងគ្រោះចំពាក់កណ្ដាលយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ រីឯរថយន្តបង្កបានរេចង្កូតទៅបុកផ្ទប់និងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ និងទៅមុខលែង ។
សមត្ថកិច្ចឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត ។ ដោយឡែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ធ្វេីការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ។ រីឯសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង