Banner KNP Detail Top

ករណីអគ្គិភ័យភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យឆាបឆេះអស់ផ្ទះ០១ខ្នង

ករណីអគ្គិភ័យភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យឆាបឆេះអស់ផ្ទះ០១ខ្នង

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យឆាបឆេះអស់ផ្ទះ០១ខ្នង ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើពីឈើខាងលើ ប៉េតុងខាងក្រោម ប្រក់ក្បឿង ជញ្ជាំងឈើ និងរនាបឈើ ។
ម្ចាស់ផ្ទះមានឈ្មោះ មៀច ភាព ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ឡា អាយុ៣៨ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាត មានដូចជា ៖ ឆេះផ្ទះចំនួន១ខ្នង, ឆេះមាសអស់១ជី, លុយខ្មែរ១លានរៀល, អង្ករ១បាវ, ខោអាវសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
ក្រោយទទួលបានព័ត៌មាន ករណីអគ្គិភ័យនេះ លោកបានបញ្ជាអោយរថយន្ដពន្លត់អគ្គិភ័យ ជួយអន្ដរាគមន៍បន្ទាន់ និងប្រើប្រាស់ទឹកសរុបចំនួន០២រថយន្ត ទើបរលត់ទាំងស្រុង មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
តាមការបញ្ជាក់ពីសាក្សី ជាម្ចាស់ផ្ទះផ្ទាល់ បានឲ្យដឹងជាបឋមថា គ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងឆាប់ឆេះផ្ទះតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង