Banner KNP Detail Top

បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួន

បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួន

ខេត្តកំពង់ស្ពឺ ៖ នៅ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ឃាត់មនុស្សចំនួន ៩នាក់ និងដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាង នៅចំណុចដីចម្ការស្វាយ ស្ថិតភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ។

អ្នកញៀនល្បែងទាំង៩នាក់ រួមមាន ៖
១- ឈ្មោះ ថូ សុខជា ហៅអូច ប្រុស៥១ឆ្នាំ មានទីលំនៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី (ម្ចាស់ផ្ទះ)
២- ឈ្មោះ ផេង ឈៀងកាំង ប្រុស៧២ឆ្នាំ មានទីលំនៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី (អ្នកជំនាញបាញ់មេអាប៉ោង)
៣- ឈ្មោះ សោម រ៉ាត់ ប្រុស៦៣ឆ្នាំ មានទីលំនៅភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី (អ្នកជំនាញបាញ់មេអាប៉ោង)
៤- ឈ្មោះ កុយ ដេត ប្រុស៥៣ឆ្នាំ មានទីលំនៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី
៥- ឈ្មោះ យ៉ុក យ៉ន ប្រុស ៧៨ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី
៦- ឈ្មោះ ជុន ចាន់ធួន ប្រុស ៧១ឆ្នាំ មានទីលំនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី
៧- ឈ្មោះ ជា ជឿន ប្រុស ៤៩ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី
៨- ឈ្មោះ បូ លាស់ ប្រុស ៣០ឆ្នាំ មានទីលំនៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី
និង៩- ឈ្មោះ ម៉ម ពុធ ប្រុស ៣២ឆ្នាំ មានទីលំនៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ។
កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង រួមមាន ៖
-ម៉ូតូចំនួន ០៣គ្រឿង
-មេអាប៉ោង ចំនួន ៥គ្រាប់
-ចានអាប៉ោង ចំនួន ២
-ផ្តិលគ្របចំនួន ២
-កំរាលមួយ និង ប្រាក់រៀលចំនួន ៥៣៤,០០០រៀល ។
សមត្ថកិច្ចនគរបាល បានបញ្ជូនជនសង្ស័យទាំង០៩នាក់ មកកាន់ការិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង