Banner KNP Detail Top

ឃាត់យានយន្តគ្រប់ប្រភេទ ដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំង ដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ

ឃាត់យានយន្តគ្រប់ប្រភេទ ដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំង ដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ

ភ្នំពេញ៖ សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងអាជ្ញាធរខណ្ឌ៧មករា ឃាត់រម៉កកង់បី ចំនួន១៨គ្រឿង ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងលឺខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពងសម្លេង (ស៊ីមាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។
ម្ចាស់រម៉កកង់បី (passapp) ដែលលេងខុសលក្ខណៈបច្ចេកទេសបានលើកឡើងថាកន្លងមកពួកគាត់តុបតែងលេងដោយសារតែការស្រឡាញ់ និងលេងតាមគ្នា ដោយពុំដឹងថាការតុបតែងលេងនេះខុសច្បាប់នោះឡើយ។ក្រោយមានការអប់រំណែនាំពីសំណាក់អាជ្ញាធរពួកគាត់បានសន្យាថាឈប់តុបតែងខុសពីលក្ខណៈបច្ចេកទេសនិងជួយផ្សព្វផ្សាយប្រាប់គ្នាបន្ត ឲ្យឈប់លេងខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។
ក្រោយទទួលបទបញ្ជារបស់ឯកឧត្តមស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការឃាត់រម៉កកង់បីបានចំនួន១៨ គ្រឿងដែលមានលក្ខណៈខុសបច្ចេកទេស ដើម្បីយកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាន ដោយពុំមានការផាកពិន័យនោះទេដោយធ្វើកិច្ចសន្យានឹងធ្វើការអប់រំណែនាំព្រោះនេះជាលើកទីមួយ។ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ម្ដងទៀតនឹងធ្វើការផាកវិន័យតាមនីតិវិធីច្បាប់។
ក្រោយធ្វើការឃាត់បានរម៉កកង់បី (passapp) បានចំនួន ១៨ គ្រឿងកម្លាំងនគរបាលបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា រួចឲ្យធ្វើការបកនិងដោះអ្វីដែលខុសបច្ចេកទេសចេញ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង