Banner KNP Detail Top

២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នា រហូតបោកចាន បោកកែវ រំខានដល់អ្នកផឹកស៊ីនៅទល់មុខបន្ទប់ ធ្វើឱ្យឈ្លោះគ្នារហូតទៅទាត់ធាក់ទ្វារបន្ទប់ជួល២នាក់ប្តីប្រពន្ធ បង្កឱ្យមានការភ្ញាក់ផ្អើល

២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នា រហូតបោកចាន បោកកែវ រំខានដល់អ្នកផឹកស៊ីនៅទល់មុខបន្ទប់ ធ្វើឱ្យឈ្លោះគ្នារហូតទៅទាត់ធាក់ទ្វារបន្ទប់ជួល២នាក់ប្តីប្រពន្ធ បង្កឱ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង បន្ទប់ជួល ស្ថិតក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេបានឃើញ២នាក់ប្តីប្រពន្ធបានឈ្លោះប្រកែកគ្នារហូតបោកចាន បោកកែវ នៅមុខបន្ទប់ជួល ហើយក៏បានទាញបិទទ្វារបន្ទប់ រួចចូលដេក។ ភ្លាមៗនោះក៏មានក្រុមផឹកស៊ីមួយក្រុម មានគ្នាជិត១០នាក់ ដែលកំពុងអង្គុយផឹកស៊ីនៅខាងមុខបន្ទប់ជួលរបស់ពួកគេ ហើយបានដើរទៅខាងមុខបន្ទប់ជួល២នាក់ប្តីប្រពន្ធ ហើយក៏បានស្រែកសួរថា តើពួកឯង២នាក់បោកចាន បោកកែវនឹងចង់ឌឺអញមែន?។ បន្ទាប់មក ទាំង២នាក់ប្តីប្រពន្ធមិនហ៊ានឆ្លើយតបនោះទេ ក្រោយក្រុមផឹកស៊ីក៏បាននាំគ្នាទាត់ធាត់ទ្វារបន្ទប់ជួល ហើយពួកគេក៏បាននាំគ្នាទៅអង្គុយផឹកស៊ីធម្មតាវិញ ភ្លាមៗនោះទាំង២នាក់ប្តីប្រពន្ធ រួមនឹងបងប្អូន ក៏បាននាំគ្នាប្តឹងសមត្ថកិច្ចអោយចុះទៅអន្តរាគមន៍តែម្តង។
សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសម្របសម្រួលគ្នា ដោយមិនប្តឹងផ្តល់គ្នានោះទេ ហើយក៏បានអោយបែកគ្នាចូលផ្ទះសម្រាករៀងៗខ្លួនទៅ៕

អត្ថបទដែលជាប់ទាក់ទង