បុរសជនជាតិចិនម្នាក់ទៀត បានស្លាប់ដោយធ្លាក់ពីលើ សណ្ឋាគារមួយ នៅក្នុងក្រុង-ខេត្តព្រះសីហនុ នេះជាករណីទី២
បុរសជនជាតិចិនម្នាក់ទៀត បានស្លាប់ដោយធ្លាក់ពីលើ សណ្ឋាគារមួយ នៅក្នុងក្រុង-ខេត្តព្រះសីហនុ នេះជាករណីទី២
ព្រះសីហនុ៖ កាលពី ថ្ងៃទី១៩ ខែមIនា ឆ្នាំ២០២៣ នេះ បុរសជនជាតិចិនម្នាក់ទៀត បានស្លាប់ដោយធ្លាក់ពីលើ សណ្ឋាគារមួយ នៅក្នុងក្រុង-ខេត្តព្រះសីហនុ នេះជាករណីទី២ ក្នុងសប្តាហ៍នេះ។
ករណីថ្មីនេះ បានកើតឡើងនៅសណ្ឋាគារ ឈ្មោះ LZ ស្ថិតនៅជិតផ្លូវចូលសាលារៀន អូរទីពីរ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សាកសពត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច័យ ជាជំហានដំបូង និងបានដឹកបញ្ជូន ទៅរក្សាទុក នៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសេចក្តីសម្រេចរបស់ សាមីស្ថាទូតប្រចាំកម្ពុជា។
នេះជាករណីទី២ ហើយ បន្ទាប់ពីករណីទី១ កើតឡើង នៅសណ្ឋាគារ ឡាជូស ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២៣ កន្លងទៅនេះ។
ករណីទាំងពីរ នេះ សមត្ថកិច្ច បានធ្វើកោសល្យវិច័យ ជាជំហានដំបូងរួចហើយ និងបន្តបើកការស៊ើបអង្កេត ស្រាវជ្រាវ រកមូលហេតុ ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ ដល់ក្រុមគ្រួសារជនរងគ្រោះ៕