Banner KNP Detail Top

បុរសម្នាក់ មកធ្វើការជៀរជ័រកៅស៊ូជាមួយឪពុកម្តាយ ហើយជនបង្កបានរករឿងជនរងគ្រោះទាំង២នាក់ ដែលត្រូវជាម្តាយចុង និងជីដូនទាំងកំរោល ក៏ទាញយកដំបងឈើជ្រុងមកវាយទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់

បុរសម្នាក់ មកធ្វើការជៀរជ័រកៅស៊ូជាមួយឪពុកម្តាយ ហើយជនបង្កបានរករឿងជនរងគ្រោះទាំង២នាក់ ដែលត្រូវជាម្តាយចុង និងជីដូនទាំងកំរោល ក៏ទាញយកដំបងឈើជ្រុងមកវាយទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ កាលពី យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចតំបន់អូរផ្អាវ ស្ថិតក្នុងភូមិក្រយា(ក្រយៀ) ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ករណីហិង្សាចេតនានេះ បង្កឡើងដោយជនសង្ស័យឈ្មោះ រ៉ា ប៊ុនណា ហៅ ម៉ូវ ភេទប្រុស អាយុ២៣ឆ្នាំ (ជាមនុស្សញៀ.នថ្នាំ) មានស្រុកកំណើតរស់នៅភូមិព្រៃធំលិច ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នជនបង្កបានមកស្នាក់នៅ និងធ្វើការជៀរជ័រកៅស៊ូ នៅចម្ការកៅស៊ូជាមួយនឹងឪពុកម្តាយនៅតំបន់អូរផ្អាវ ឃុំក្រយាខាងលើ។ ហើយនៅមុនពេលកើតហេតុ ជនបង្កបានរករឿងជនរងគ្រោះទាំង២នាក់ទាំងកំរោល ហាក់គ្មានដឹងទិសតំបន់ឡើយ ហើយក៏បានទាញយកដំបងឈើជ្រុង មកវា.យទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។
ជនរងគ្រោះទាំង២នាក់នេះ រួមមាន ៖ ទី១- ឈ្មោះ យ៉ុម ភាព ភេទស្រី អាយុ៣៧ឆ្នាំ (ត្រូវជាម្តាយចុង) ត្រូវ១ដំបង ចំពីលើក្បាលប៉ែកខាងឆ្វេង (របួសធ្ងន់) និងទី២- ឈ្មោះ អៀន ញឹក ភេទស្រី អាយុ៦៣ឆ្នាំ (ត្រូវជាជីដូន) ត្រូវចំសៀតផ្កាខាងឆ្វេង០១ដំបង (របួសធ្ងន់)។
ក្រោយពីបង្កហេតុរួច ជនសង្ស័យខាងលើបានជិះម៉ូតូរត់គេចខ្លួនចេញបាត់ស្រមោល ចំណែកជនរងគ្រោះទាំង២នាក់វិញ ត្រូវបានសាច់ញាតិ និងកម្មករជៀជ័រកៅស៊ូជាមួយនាំគ្នានោះ បានដឹកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៌-សន្ទុក។
ករណីនេះ សមត្ថកិច្ចកំពុងតែចុះស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនបង្កយកមកកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង